×

ទោះមិនបាន Top 1 លីនណា បង្ហាញពីអភិវឌ្ឍសមត្ថភាពនៅក្នុងផ្ទះបាយ MasterChef Cambodia ក្នុងសប្ដាហ៍ទី៨

ក្នុងសប្តាហ៍ទី៨ នៃកម្មវិធីប្រកួតធ្វើម្ហូបដ៏ល្បីលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៤ បេក្ខនារី ឃន់ លីនណា បានក្លាយជាបេក្ខភាព Top 2 នៅក្នុងវិញ្ញាសាសម្ពាធ ដែលតម្រូវឱ្យបេក្ខជនធ្វើបង្អែម ហហ្មុកខ្នុរ។

បង្អែមនេះ គឺស្នាដៃដ៏លេចធ្លោជាលើកដំបូងរបស់ លីនណា ដែលធ្លាប់ទទួលការជួយសង្គ្រោះទៅកន្លែងមានសុវត្ថិភាពចំនួន ២ដង ពីបេក្ខជន បូរ៉ា និង អាលីហ្សា កាលពីសប្ដាហ៍ទី៣ និងសប្ដាហ៍ទី៤ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៤។

បេក្ខនារី ដែលមកពីរាជធានីភ្នំពេញរូបនេះ ត្រូវបានប្រកួតក្នុងវិញ្ញាសាអៀមខ្មៅជាមួយបេក្ខភាពចំនួន ៩រូបផ្សេងទៀតដែលជាសមាជិកក្រុមតែមួយនៅពេលប្រកួតវិញ្ញាសាជាក្រុម។ ក្រុមរបស់លីនណាដែលដឹកនាំដោយ បេក្ខជន វិសាល ត្រូវទទួលបរាជ័យនៅក្នុងការបោះឆ្នោតផ្ដល់ពិន្ទុពីសំណាក់បុគ្គលិករបស់រោងចក្រស៊ីម៉ងត៍របស់ក្រុមហ៊ុន ជីប ម៉ុង ដោយសារតែមុខម្ហូប សាច់គោអាំងចង្កាក់ ទទួលបានត្រឹមតែ ២១សំឡេង ទល់នឹង ២៤សំឡេងរបស់ក្រុមដែលដឹកនាំដោយបេក្ខនារី កន្និកា។

តស់ទៅទស្សនាសប្ដាហ៍ទី៨ កម្មវិធី MasterChef Cambodia រដូវកាលទី៤ ដែលឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages នៅខាងក្រោម៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង