×

វត្តមានដ៏ពិសេសរបស់អ្នកឧកញ៉ា លាង ពៅ ជំរុញទឹកចិត្តបេក្ខជន MasterChef Cambodia

កំពត៖ កម្មវិធី MasterChef Cambodia រដូវកាលទី៤ សប្តាហ៍ទី៨ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់អ្នកឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកនៃក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ក្នុងនាមជាភ្ញៀវកិត្តិយសពិសេស សម្រាប់ការប្រកួតជាក្រុមនៅខាងក្រៅផ្ទះបាយ ជាលើកដំបូងបង្អស់របស់កម្មវិធី។

អ្នកឧកញ៉ា លាង ពៅ បានចែករំលែកនូវពាក្យពេចន៍លើកទឹកចិត្តដល់បេក្ខជនទាំងអស់ ដោយបានកោតសរសើរចំពោះការច្នៃប្រឌិត និងការតាំងចិត្តរបស់ពួកគេផងដែរ។ ក្នុងនាមជាអ្នកផ្ដល់ទីតាំងសម្រាប់ការប្រកួតនេះនៅរោងចក្រផលិតស៊ីម៉ង់ត៍ដ៏ធំបំផុត នៅក្នុងប្រទេសកម្ពុជា អ្នកឧកញ៉ាបានគូសបញ្ជាក់ពីតម្លៃនៃការសហការជាក្រុម ភាពច្បាស់លាស់ និងវិន័យ ដែលជាគុណតម្លៃរួមសម្រាប់ទាំងពិភពម្ហូបអាហារ និងឧស្សាហកម្ម។

វត្តមានរបស់អ្នកឧកញ៉ា បានបន្ថែមនូវកិត្យានុភាពមួយកម្រិតទៀតដល់ការប្រកួត ដោយបានជំរុញឱ្យបេក្ខជនទាំងអស់បញ្ចេញអស់ពីសមត្ថភាព នៅក្នុងការប្រកួតប្រជែងដ៏តានតឹងមួយ ដែលបានសាកល្បងនូវភាពជាអ្នកដឹកនាំ ការសហការគ្នា និងភាពស្ទាត់ជំនាញលើការផ្សំរសជាតិ។

តស់ទៅទស្សនាសប្ដាហ៍ទី៨ កម្មវិធី MasterChef Cambodia រដូវកាលទី៤ ដែលឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages នៅខាងក្រោម៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង