×

MasterChef Cambodia រដូវកាលទី៤ សប្ដាហ៍ទី៨៖ សម្ពាធបានលាតត្រដាងសមត្ថភាពរបស់ លក្ម្សី និង អាលីសា

នៅក្នុងសប្តាហ៍ទី៨ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៤ គឺជាពេលវេលាដ៏តានតឹង និងមានសម្ពាធសម្រាប់អ្នកចម្អិនចំនួនពីររូប។

បេក្ខនារី សែម ចាន់លក្ម្សី និង មុត អាលីសា ត្រូវបានជ្រើសរើសសម្រាប់ការប្រកួតអៀមខ្មៅ ក្នុងវិញ្ញាសាសម្ពាធ «ហហ្មុកខ្នុរ» ដោយប្រធានក្រុម វិសាល បន្ទាប់ពីក្រុមពណ៌ខៀវរបស់ពួកគេទទួលបរាជ័យ ក្នុងការប្រកួតជាក្រុមនៅខាងក្រៅ។ ប៉ុន្តែ អ្នកទាំងពីរ បានប្រែក្លាយសម្ពាធទៅជាជ័យជម្នះដ៏គួរឱ្យកោតសរសើរ។

ជំនួសឱ្យការបាក់ស្បាតក្រោមសម្ពាធនៃពេលវេលា លក្ម្សី និងអាលីសា បង្ហាញស្នាដៃដ៏លេចធ្លោ ដែលធ្វើឱ្យពួកគេជាប់ឈ្មោះក្នុងចំណោមបេក្ខជនឆ្នើមទាំងបួនរូប នៅក្នុងវិញ្ញាសា ហហ្មុកខ្នុរ នេះ។

ជ័យជម្នះនេះ បានបង្ហាញថា អ្នកទាំងពីរបន្តរក្សាបាននូវទឹកដៃនៅក្នុងការប្រកួត។ ជាក់ស្ដែង លក្ម្សី ធ្លាប់ទទួលបានចានដែលល្អបំផុត នៅក្នុងវិញ្ញាសាម្ហូបច្នៃប្រឌិត កាលពីសប្ដាហ៍ទី៣ និងធ្លាប់ដឹកនាំក្រុមឱ្យទទួលជ័យជម្នះ កាលពីសប្ដាហ៍ទី៤ ផងដែរ។ ចំណែក អាលីសា បានឈ្នះនៅក្នុងវិញ្ញាសាប្រអប់អាថ៌កំបាំង កាលពីសប្ដាហ៍ទី៥។

តស់ទៅទស្សនាសប្ដាហ៍ទី៨ កម្មវិធី MasterChef Cambodia រដូវកាលទី៤ ដែលឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages នៅខាងក្រោម៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង