
ការប្រកួតក្នុងកម្មវិធីប្រកួតធ្វើម្ហូបដ៏ល្បីលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៤ កាន់តែឈានដល់វគ្គតានតឹង ហើយសប្តាហ៍ក្រោយនេះ ប្រអប់អាថ៌កំបាំង (Mystery Box) នឹងត្រឡប់មកវិញជាលើកទី៤ ដោយនាំមកនូវឧបសគ្គថ្មីមួយដើម្បីសាកល្បងសមត្ថភាពបេក្ខភាពដែលនៅសល់ទាំង១៩នាក់។
អ្វីដែលធ្វើឱ្យការប្រកួតសប្ដាហ៍នេះកាន់តែប្លែក និងតានតឹងជាងរាល់ដងនោះគឺ នឹងមានបេក្ខជនពីររូបដែលមិនទទួលបានគ្រឿងផ្សំគោលដូចបេក្ខជនដទៃទៀតឡើយ។ ឧបសគ្គនេះនឹងតម្រូវឱ្យពួកគេបង្ហាញពីភាពបត់បែន ភាពច្នៃប្រឌិត និងការសម្រេចចិត្តភ្លាមៗ ដែលជាលក្ខខណ្ឌពិសេសរបស់អ្នកចម្អិនដ៏ឆ្នើម។
តើបេក្ខជនពីររូបណាដែលនឹងត្រូវប្រឈមមុខនឹងវិញ្ញាសាដ៏លំបាកនេះ? ហើយតើពួកគេអាចប្រែក្លាយឧបសគ្គនេះ ទៅជាឱកាសដើម្បីបញ្ចេញសមត្ថភាពដ៏អស្ចារ្យរបស់ពួកគេបានដែរឬទេ? តាមដានទស្សនានៅសប្តាហ៍ទី៩ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៤ ដែលឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages នៅលើកញ្ចក់ទូរទស្សន៍ CTN និងតាមរយៈហ្វេសបុកផេកផ្លូវការ MasterChef Cambodia, CTNTV, Cambodia Beer និង Cambodia Water នាថ្ងៃអាទិត្យ ទី២៤ ខែសីហា វេលាម៉ោង ៨យប់តទៅ៕