
កម្មវិធីប្រកួតធ្វើម្ហូបដ៏ល្បីលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៤ សប្ដាហ៍ទី៩ បានចាប់ផ្ដើមឡើងជាមួយនឹងវិញ្ញាសាប្រអប់អាថ៌កំបាំង ដែលទទួលបាន «ម្ទេស» ធ្វើជាគ្រឿងផ្សំគោល។
បេក្ខជនមានពេលត្រឹមតែ ៤៥នាទី និងអាចប្រើប្រាស់គ្រឿងផ្សំដែលមានគុណភាពខ្ពស់ពីផ្សារទំនើប ជីប ម៉ុង Supermarket ជាមួយនឹងការច្នៃម្ហូបដែលយករសជាតិម្ទេសមកប្រើប្រាស់ ដោយមិនធ្វើឱ្យរសជាតិហឹរខ្លាំងលើសលប់ពេក។
ការប្រើប្រាស់លើសតែបន្តិចក៏អាចបំផ្លាញម្ហូបមួយចានបាន។ ក្នុងផ្ទះបាយ MasterChef Cambodia សប្ដាហ៍ទី៩ មានសភាពអ៊ូអរដោយសំឡេងខ្ទះឆា និងការផ្ចង់អារម្មណ៍យ៉ាងខ្លាំង។ ភាពតានតឹងអាចមើលឃើញយ៉ាងច្បាស់ ព្រោះថាការធ្វេសប្រហែសតែមួយជំហាន អាចធ្វើឱ្យម្ហូបមួយចានទៅជារសជាតិហឹរខ្លាំងលើសលប់បាន។
វិញ្ញាសាប្រអប់អាថ៌កំបាំងនេះ មិនមែនគ្រាន់តែជាការចម្អិនម្ហូបធម្មតានោះទេ។ តែវាក៏ជាការស្វែងយល់ពីការគ្រប់គ្រង តុល្យភាព និងសិល្បៈនៃការប្រើប្រាស់គ្រឿងផ្សំដ៏មានឥទ្ធិពលមួយឱ្យលេចធ្លោ ដោយមិនឱ្យវាគ្របដណ្ដប់លើរសជាតិផ្សេងទៀត។
ទស្សនសប្ដាហ៍ទី៩ កម្មវិធី MasterChef Cambodia រដូវកាលទី៤៖