×

ស្រីពេជ្រ ឈ្នះវិញ្ញាសាប្រអប់អាថ៌កំបាំងជាលើកដំបូង ក្នុងផ្ទះបាយ MasterChef Cambodia

សប្ដាហ៍ទី៩ គឺជាសប្ដាហ៍របស់បេក្ខនារី ជា ស្រីពេជ្រ ក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលទី៤ បន្ទាប់ពី ម្ហូបឈ្មោះថា «ភ្លាត្រីតុកកែ» បានទាក់ទាញចំណាប់អារម្មណ៍របស់គណៈកម្មការ ទាំងរសជាតិ និងភាពច្នៃប្រឌិត។ ម្ហូបមួយចាននេះ បានចម្អិនដោយប្រយ័ត្នរវាងរសជាតិហឹររបស់ម្ទេស ដែលជាគ្រឿងផ្សំគោល ជាមួយគ្រឿងទេសស្រស់ៗបានពីផ្សារទំនើបជីបម៉ុង Supermarket ។

ជ័យជម្នះរបស់បេក្ខនារីមកពីរាជធានីភ្នំពេញ ក្នុងសប្ដាហ៍ទី៩នេះ បានបង្ហាញឱ្យឃើញពីការរីកចម្រើន និងការបេ្តជ្ញាដណ្ដើមយកជ័យជម្នះ ដែលជាការទទួលបានចានល្អជាលើកទី២ ក្នុងវិញ្ញាសាប្រអប់អាថ៌កំបាំង បន្ទាប់ពីស្រីពេជ្រ បានទទួលចានល្អកាលពីសប្ដាហ៍ទី៣ ក្នុងវិញ្ញាសានេះ។

ម្ហូបរបស់ ស្រីពេជ្រ រសជាតិឆ្ងាញ់ ធ្វើឱ្យគណៈកម្មការទាំង៣រូប កោតសរសើរមិនដាច់ពីមាត់ និងភ្លក់ម្ដងហើយម្ដងទៀត។ សម្រាប់ការរៀបចំចាន ក៏អាចទទួលយកបាន ទោះបីជាមិនទាន់ល្អឥតខ្ចោះក៏ដោយ។

ការឈ្នះក្នុងវិញ្ញាសាប្រអប់អាថ៌កំបាំងនេះ ក៏ជាជ័យជម្នះជាលើកទី២ផងដែរ របស់ស្រីពេជ្រ បន្ទាប់ពីបានឈ្នះក្នុងនាមជាប្រធានក្រុម កាលពីសប្ដាហ៍ទី៦កន្លងទៅ។

ទស្សនសប្ដាហ៍ទី៩ កម្មវិធី MasterChef Cambodia រដូវកាលទី៤៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង