
នៅក្នុងសប្ដាហ៍ទី៩ នៃកម្មវិធីប្រកួតធ្វើម្ហូបដ៏ល្បីលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia ការប្រកួតប្រជែងក្នុងវិញ្ញាសាប្រអប់អាថ៌កំបាំងលើកទី៤ បានធ្វើឱ្យផ្ទះបាយ MasterChef Cambodia ក្តៅគគុក។ ដោយមានម្ទេសជាគ្រឿងផ្សំគោល និងមានពេលត្រឹមតែ ៤៥នាទីដើម្បីបង្កើតម្ហូបដ៏អស្ចារ្យ បេក្ខជនទាំងអស់ត្រូវប្រជែងគ្នារវាងការបង្កើតនូវរសជាតិដ៏ឈ្ងុយឆ្ងាញ់ និងការប្រើប្រាស់គ្រឿងទេសដែលមានរសជាតិហឹរខ្លាំង។ ឆ្លងកាត់ការប្រកួតប្រជែងដ៏ក្តៅគគុកនេះ មានម្ហូបចំនួន៣ចាន ដែលលេចធ្លោជាងគេ ដែលម្ហូបនីមួយៗបានបង្ហាញពីជំនាញ ភាពច្នៃប្រឌិត និងការរីកចម្រើនរបស់បេក្ខជន។
មុត អាលីសា ៖ ត្រលប់មកកាន់ចំណាត់ថ្នាក់កំពូលវិញ បន្ទាប់ពីមានភាពឡើងចុះកាលពីពេលកន្លងមក ម្ហូប «បង្គងព្រីមៀម» របស់អាលីសា បានបង្ហាញពីបច្ចេកទេសចម្អិនអាហារដ៏ប៉ិនប្រសប់។ បង្គង នៅតែរក្សារសជាតិផ្អែមរបស់សាច់ ដែលធ្វើឱ្យគណៈកម្មការមានការចាប់អារម្មណ៍យ៉ាងខ្លាំង។

ជា ស្រីពេជ្រ ៖ ម្ហូប “ភ្លាត្រីតុកកែ” របស់ស្រីពេជ្រ បានបង្ហាញពីភាពស្រស់ រសជាតិហឹរ និងក្លិនឈ្ងុយ ដែលធ្វើឱ្យម្ហូបមួយចាននេះមានភាពទាក់ទាញ។ ម្ហូបនេះ បានធ្វើឱ្យស្រីពេជ្រ ទទួលបានជ័យជម្នះ ក្នុងវិញ្ញាសាប្រអប់អាថ៌កំបាំងជាលើកដំបូងបង្អស់ នៅក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៤។

វន្នី ម៉ៃឡាង ៖ ម្ហូប “មឹកបំពងម្ទេស” របស់ម៉ៃឡាង បាននាំមកនូវភាពស្រួយ រសជាតិហឹរ និងការបង្ហាញម្ហូបដ៏ទាក់ទាញ។ គណៈកម្មការ បានកោតសរសើរនាងចំពោះការផ្សំបញ្ចូលគ្នារវាងរសជាតិ និងសាច់មឹក ជាមួយការច្នៃប្រឌិតជាមួយគ្រឿងផ្សំគោល។

ទស្សនសប្ដាហ៍ទី៩ កម្មវិធី MasterChef Cambodia រដូវកាលទី៤៖