×

វិញ្ញាសាម្ហូបច្នៃប្រឌិត ធ្វើឱ្យផ្ទះបាយ MasterChef Cambodia កាន់តែតានតឹង តាមរយៈការផ្លាស់ប្តូរគ្រឿងផ្សំដ៏នឹកស្មានមិនដល់

ការប្រកួតវិញ្ញាសាម្ហូបច្នៃប្រឌិត ក្នុងសប្ដាហ៍ទី៩ កម្មវិធីប្រកួតចម្អិនម្ហូបដ៏ល្បីលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៤ មានសម្ពាធខ្លាំងរួចទៅហើយ ប៉ុន្តែគណៈកម្មការ បានធ្វើឱ្យសម្ពាធកាន់តែខ្លាំងឡើង តាមរយៈការផ្លាស់ប្តូរគ្រឿងផ្សំ។

ខណៈបេក្ខជនភាគច្រើន ទទួលបានគ្រឿងផ្សំ រួមមាន សាច់ទ្រូងមាន់ តៅហ៊ូ ផ្កាខាត់ណា ទំពាំងបារាំង ស៊ុត និងបន្លែផ្សេងៗទៀត បេក្ខជនពីររូបត្រូវប្រឈមមុខនឹងគ្រឿងផ្សំដ៏គួរឲ្យភ្ញាក់ផ្អើល។ អាលីសា ត្រូវចម្អិនគ្រលៀនជ្រូក ស្របពេលដែល កញ្ញា ទទួលបាន បង្គា ដែលជាគ្រឿងផ្សំគោល ដើម្បីធ្វើជាអាហារសុខភាពមួយចានសម្រាប់គណៈកម្មការ។

ដោយមានពេលត្រឹមតែ ៦០នាទី បេក្ខជនមិនត្រឹមតែត្រូវបង្ហាញជំនាញរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវចេះបត់បែនភ្លាមៗទៅតាមគ្រឿងផ្សំដែលនឹកស្មានមិនដល់ទៀតផង។

សម្រាប់ អាលីសា គ្រលៀនជ្រូក លាងសម្អាតមិនបានត្រឹមត្រូវ បានបន្សល់ទុកនូវក្លិន ដែលធ្វើឱ្យរសជាតិម្ហូបរបស់នាងធ្លាក់ចុះ ។ ចំណែកឯ កញ្ញា វិញ បានពឹងផ្អែកលើភាពច្នៃប្រឌិត ដែលបានជួយម្ហូប ឈ្មោះ “ស៊ុបសុខភាពពុយឡេង” ទទួលការចាប់អារម្មណ៍។

ទស្សនសប្ដាហ៍ទី៩ កម្មវិធី MasterChef Cambodia រដូវកាលទី៤៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង