×

«រ៉ូលែតសាច់មាន់” ម្ហូបច្នៃប្រឌិតដែលជួយស្វែងរកជ័យជម្នះសម្រាប់ លីនណា ក្នុងផ្ទះបាយ MasterChef Cambodia

សប្ដាហ៍ទី៩ គឺជាការបោះជំហានទៅមុខមួយកម្រិតទៀតសម្រាប់បេក្ខនារី ឃន់ លីនណា ដែលបាននិងកំពុងពង្រឹងសមត្ថភាពរបស់ខ្លួនជាលំដាប់នៅក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៤។ បន្ទាប់ពីបានបង្ហាញខ្លួនជាលើកដំបូងក្នុងចំណោមបេក្ខជនដែលមានស្នាដៃល្អបំផុតក្នុងសប្ដាហ៍ទី៨ ពេលនេះ លីនណា បានស្ថិតក្នុងចំណោមម្ហូបល្អទាំង២ចាន ក្នុងការប្រកួតវិញ្ញាសាម្ហូបច្នៃប្រឌិត។

ម្ហូបឈ្មោះ «រ៉ូលែតសាច់មាន់» របស់ លីនណា មានភាពលេចធ្លោ នៅក្នុងចំណោមចានជាច្រើន ដែលបេក្ខជនភាគច្រើនទទួលបានគ្រឿងផ្សំដូចៗគ្នា រួមមាន៖ ទ្រូងមាន់ តៅគ័រ ត្រប់វែង ផ្កាខាត់ណា ប័រ ប៉េងប៉ោះ ទំពាំងបារាំង ស្ពៃក្ដោបស្រួយ សណ្ដែកបណ្ដុះ ត្រសក់ សណ្ដែកហ័រឡាំងតាវ និង ពងមាន់។

បេក្ខនារី មកពីរាជធានីភ្នំពេញរូបនេះ បានស្ថិតក្នុងចំណោមចានល្អ កាលពីសប្ដាហ៍ទី៨ ក្នុងវិញ្ញាសា ហហ្មុកខ្នុរ ធ្វើឱ្យទស្សនិកជនឃើញពីការរីកចម្រើនរបស់ លីនណា នៅក្នុងពេលមួយរយៈចុងក្រោយនេះ។

លីនណា នឹងត្រូវធ្វើជាប្រធានក្រុមម្នាក់ក្នុងចំណោមប្រធានក្រុមទាំងពីរក្នុងការប្រកួតជាក្រុម ជាលើកទី៤ នៅសប្ដាហ៍បន្ទាប់។ តើលីនណា នឹងអាចស្វែងរកជ័យជម្នះសម្រាប់ក្រុមរបស់ខ្លួនបានដែរឬទេ ក្នុងការដឹកនាំក្រុមជាលើកដំបូង? ចម្លើយនឹងត្រូវបានដឹង នៅក្នុងសប្ដាហ៍ទី១០។

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង