×

ដំណើរក្នុងផ្ទះបាយ MasterChef Cambodia របស់កន្និកា បានបញ្ចប់នៅក្នុងការប្រកួតសម្ពាធអៀមខ្មៅ

ក្នុងសប្ដាហ៍ទី១០ កម្មវិធី MasterChef Cambodia រដូវកាលទី ៤ បេក្ខនារី ឆុន កន្និកា បានបញ្ចប់ដំណើរនៅក្នុងការប្រកួតចម្អិនម្ហូបក្នុងផ្ទះបាយលំដាប់ថ្នាក់ពិភពលោករបស់ខ្លួន ក្នុងការប្រកួតវិញ្ញាសាសម្ពាធអៀមខ្មៅដ៏តានតឹង។

បន្ទាប់ពីការបរាជ័យរបស់ក្រុមពណ៌ខៀវក្នុងការប្រកួតជាក្រុម កន្និកា ដែលមកពីខេត្តស្វាយរៀង ប្រឈមមុខនឹងការសាកល្បងដ៏លំបាកមួយដែលតម្រូវឱ្យចម្អិនម្ហូប តាមការបង្ហាញរបស់គណៈកម្មការ ស៊ុន ម៉េងហ៊ី គឺ៖ «សៀស្កាឡប់ ជាមួយល្ពៅកិន»។ វិញ្ញាសានេះមើលទៅហាក់ដូចជាសាមញ្ញ ដោយមានគ្រឿងផ្សំតិចតួច ប៉ុន្តែទាមទារនូវការកំណត់ពេលវេលាដ៏ល្អឥតខ្ចោះ, ការគ្រប់គ្រងកម្ដៅ, និងជំនាញដ៏ប៉ិនប្រសប់លើការផ្សំរសជាតិនិងសាច់របស់ម្ហូប។

ម្ហូបគួរឱ្យកត់សម្គាល់បំផុតរបស់ កន្និកា គឺ «អាល់ម៉ុនការីកូនកាត់» ដែលឈ្នះកាលពីសប្ដាហ៍ទី៧ ហើយកន្និកា បានក្លាយជាប្រធានក្រុមនៅក្នុងសប្ដាហ៍ទី៨ ដែលបានដឹកនាំក្រុមឱ្យទទួលបានជ័យជម្នះផងដែរ។ នាងគឺជាបេក្ខភាពទី៨ ដែលត្រូវបានជម្រុះចេញពីកម្មវិធីបន្ទាប់ពី លោកអ៊ំកុកម៉េង ស្រីនីត វិច្ឆិកា សុវាចា តារា វិបុល និង សុខហេង៕

ទស្សនាសប្ដាហ៍ទី១០ កម្មវិធី MasterChef Cambodia រដូវកាលទី៤ នៅខាងក្រោម ដើម្បីដឹងពីមូលហេតុនៃការចាកចេញរបស់ កន្និកា ៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង