
សម្រាប់ការធ្វើជាប្រធានក្រុមលើកដំបូងរបស់នាង បេក្ខនារី លីម កញ្ញា បានដាក់ចេញនូវគោលដៅដ៏ខ្ពស់មួយសម្រាប់ការប្រកួតជាក្រុមជាលើកទី៤ នៅក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៤។
ដោយដឹកនាំក្រុមពណ៌ក្រហម កញ្ញា បានបង្ហាញនូវបញ្ជីមុខម្ហូបបែបប្រណីត ដែលរៀបចំឡើងដើម្បីធ្វើឱ្យគណៈកម្មការទាំង៣រូប និងភ្ញៀវកិត្តិយសពិសេស ដែលជាអ្នកជំនាញថតរូបម្ហូបអាហារ មានការចាប់អារម្មណ៍។
មុខម្ហូប ៣ វគ្គរបស់ក្រុមក្រហម រួមមាន ណែមបង្កងទឹកស្រស់ ជាអាហារសម្រន់, ស្តេកសាច់គោទឹកជ្រលក់ផ្សិតនិងត្រាហ្វល ជាអាហារចម្បង, និងផាសិនថាត ជាបង្អែម។ ការជ្រើសរើសនេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់លើគ្រឿងផ្សំលំដាប់ខ្ពស់ និងការរៀបចំម្ហូបលើចានដ៏ផ្ចិតផ្ចង់។



ទោះបីជាទទួលបានសមាជិកក្រុមដែលខ្លួនមិនបានជ្រើសរើសដោយផ្ទាល់ក៏ដោយ ប៉ុន្តែ កញ្ញា បានផ្ដោតលើការសហការគ្នារបស់ក្រុមឱ្យស្ថិតក្រោមទស្សនវិស័យរួមមួយនៃភាពប្រណីត។
ទស្សនាសប្ដាហ៍ទី១០ កម្មវិធី MasterChef Cambodia រដូវកាលទី៤ នៅខាងក្រោម៖