
សម្រាប់ការប្រកួតជាក្រុមក្នុងសប្ដាហ៍ទី ១០ ប្រធានក្រុម ឃន់ លីនណា បានដឹកនាំក្រុមពណ៌ខៀវចូលទៅក្នុងសមរភូមិចម្អិនម្ហូបដ៏មានមហិច្ឆតា ជាមួយនឹងមុខម្ហូបបែប Fusion បែបអន្តរជាតិ ដោយចាប់ផ្តើមពី Ceviche គ្រឿងសមុទ្រ, ទាដុតការីបែបកូនកាត់ ជាម្ហូបចម្បង និងបង្អែមជា នំថាតផ្លែឈើ។



ទោះបីជាក្រុមរបស់លីនណា ត្រូវបានជ្រើសរើសដោយប្រធានក្រុមគូប្រជែង កញ្ញា ក៏ដោយ ក៏ លីនណា បានទទួលយកការប្រកួតប្រជែងនេះ ដោយបានចាត់តួនាទីដោយផ្អែកលើចំណុចខ្លាំងរបស់សមាជិកម្នាក់ៗ។
បញ្ជីមុខម្ហូបរបស់ក្រុមខៀវរបស់លីនណា បានទទួលការពេញចិត្តខ្លាំង ទាំងការរៀបចំ ទាំងរសជាតិ មិនខុសពីក្រុមពណ៌ក្រហមរបស់បេក្ខនារី លីម កញ្ញា នោះទេ។ យ៉ាងណាក៏ដោយ ការប្រកួតតម្រូវឱ្យមានតែមួយក្រុមប៉ុណ្ណោះ ដែលមានសិទ្ធិឡើងទៅកន្លែងសុវត្ថិភាព ហើយនោះគឺជាក្រុមរបស់កញ្ញា។
ទស្សនាសប្ដាហ៍ទី១០ កម្មវិធី MasterChef Cambodia រដូវកាលទី៤ នៅខាងក្រោម៖