
នៅក្នុងការប្រកួតជាក្រុមក្នុងសប្ដាហ៍ទី១០ សារខ្លីមួយបានបង្កប់នូវខ្លឹមសារដ៏ធំមួយគឺ៖ «Clean As You Go» ដែលគណៈកម្មការទាំងបីរូប បានដាស់តឿនដល់អ្នកចម្អិនទាំងអស់នៅក្នុងផ្ទះបាយ MasterChef Cambodia ។
សម្រាប់ក្រុមពណ៌ខៀវ នេះមិនមែនគ្រាន់តែជាការក្រើនរំឭកនៅក្នុងផ្ទះបាយប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាមេរៀនមួយស្ដីពីអនាម័យ ការរៀបចំ និងវិន័យដែលចុងភៅអាជីពត្រូវតែមាន។
លើសពីការសម្អាតតុឱ្យភ្លឺរលោង និងការរៀបចំទុកដាក់ឧបករណ៍ឱ្យមានសណ្ដាប់ធ្នាប់ ឃ្លានេះមានបង្កប់អត្ថន័យដ៏ជ្រាលជ្រៅមួយទៀត។ កន្លែងធ្វើការដែលស្អាត បង្ហាញពីការគោរពចំពោះម្ហូបអាហារ ឧបករណ៍ និងមនុស្សដែលធ្វើការនៅក្បែរខ្លួន។ វាជួយការពារការចម្លងមេរោគ រក្សារសជាតិដើមរបស់អាហារ និងធានាថាមុខម្ហូបចុងក្រោយមិនខូចរសជាតិ ដោយសារការមើលរំលងចំណុចតូចតាចណាមួយឡើយ ដែលមេរៀនទាំងអស់នេះត្រូវបានបណ្ដុះបណ្ដាលនៅក្នុងផ្ទះបាយ MasterChef តាំងពីការប្រកួតជាក្រុមលើកដំបូងនៃរដូវកាលនេះមកម្ល៉េះ។
នេះគឺជាការរំឭកមួយថា នៅក្នុងពិភពនៃការធ្វើម្ហូប របៀបដែលអ្នកចម្អិន ក៏មានសារៈសំខាន់ដូចទៅនឹងអ្វីដែលអ្នកចម្អិនដែរ។

ទស្សនាសប្ដាហ៍ទី១០ កម្មវិធី MasterChef Cambodia រដូវកាលទី៤ នៅខាងក្រោម៖