
ការប្រកួតជាក្រុមក្នុងសប្ដាហ៍ទី១០ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៤ បានចាប់ផ្តើមជាមួយនឹងការបង្ហាញស្នាដៃដ៏ល្អពីក្រុមទាំងពីរ។ ណែមបង្កងទឹកស្រស់ របស់ក្រុមពណ៌ក្រហម និង Seafood ceviche របស់ក្រុមខៀវ បានទទួលការកោតសរសើរទាំងរសជាតិ និងការរៀបចំល្អដូចគ្នា។
ទាំងនេះ គឺជាអាហារសម្រន់ ឬ អាហារបើកមុខ ដែលត្រូវបានរៀបចំដោយភោជីយដ្ឋានលំដាប់កំពូលៗ ដែលកម្មវិធី MasterChef Cambodia បានបង្ហាញដល់ទស្សនិកជនរបស់ CTN ឱ្យបានស្គាល់។ បន្ទាប់ពីអាហារបើកមុខ គឺអាហារចម្បង ហើយចុងក្រោយគេ គឺបង្អែម។