×

ដំណើរក្នុងផ្ទះបាយ MasterChef Cambodia របស់ចំរ៉ុង ត្រូវបានបញ្ចប់ នៅសប្ដាហ៍ទី១១

ក្នុងសប្ដាហ៍ទី ១១ កម្មវិធីប្រកួតធ្វើម្ហូបដ៏ល្បីលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៤ បានរកឃើញបេក្ខភាពដែលត្រូវបានជម្រុះចេញពីកម្មវិធី គឺ បេក្ខនារី ឆាយ ចំរ៉ុង ។

គណៈកម្មការទាំង៣រូប បានវាយតម្លៃថា នំអំបែងរសជាតិដំឡូងជ្វា របស់បេក្ខនារី ដែលមកពីរាជធានីភ្នំពេញ មានលក្ខណៈសមញ្ញពេក ខ្វះការច្នៃប្រឌិត។ នៅក្នុងផ្ទះបាយមួយនេះ ភាពសមញ្ញមិនអាចជួយឱ្យបេក្ខជនទាំងអស់ទទួលបានជោគជ័យឡើយ។

ចំរ៉ុង បានបង្ហាញពីការរីកចម្រើនឥតឈប់ឈរ។ កាលពីសប្ដាហ៍ទី ៦ ចំរ៉ុង បានប្រឈមមុខនឹងគ្រឿងផ្សំប្រអប់អាថ៌កំបាំងដ៏លំបាកបំផុតមួយ នោះគឺក្បាលជ្រូក ប៉ុន្តែនាងបានប្រែក្លាយវាទៅជាម្ហូបដ៏ល្អ ដែលមានឈ្មោះថា ផាក់ឡូវជាមួយបុកសណ្ដែកគួរ ស្វាយ ដែលទទួលការកោតសរសើរពីគណៈកម្មការ ទោះបីជាទទួលបានគ្រឿងផ្សំគោលលំបាកជាងគេ ប៉ុន្តែចំរ៉ុងនៅតែអាចធ្វើបាន។

ចំរ៉ុង គឺជាអ្នកចម្អិនទី ៩ ដែលត្រូវបានជម្រុះចេញ បន្ទាប់ពីលោកអ៊ំកុកម៉េង ស្រីនីត វិច្ឆិកា សុវាចា តារា វិបុល សុខហេង និង កន្និកា ៕

ទស្សនាសប្ដាហ៍ទី១១ កម្មវិធី MasterChef Cambodia រដូវកាលទី៤ នៅខាងក្រោម៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង