
នៅមុនថ្ងៃចូលបិណ្ឌទី១ វិញ្ញាសាប្រអប់អាថ៌កំបាំងនៃសប្ដាហ៍ទី១១ បានលើកយកម្ហូបខ្មែរដ៏ល្បីល្បាញមួយមកធ្វើជាប្រធានបទ គឺ ខពងទាសាច់ជ្រូកបីជាន់ត្រពាំង។ បេក្ខជនទាំងអស់ត្រូវបានតម្រូវឱ្យច្នៃប្រឌិតម្ហូបនេះឡើងវិញក្នុងរយៈពេលត្រឹមតែ ៤៥ នាទី ដោយបន្ស៊ីគ្នារវាងប្រពៃណី និងសិល្បៈធ្វើម្ហូបសម័យថ្មី។
វិញ្ញាសាប្រអប់អាថ៌កំបាំងក្នុងសប្ដាហ៍ទី១១ បាននាំយករសជាតិនៃម្ហូបខ្មែរមកកាន់ផ្ទះបាយ MasterChef Cambodia ដែលចាក់ផ្សាយមុន១ថ្ងៃ នៃថ្ងៃបិណ្ឌទី១ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីលើកស្ទួយម្ហូបខ្មែរ ក៏ដូជជាការផ្សព្វផ្សាយពីពិធីបុណ្យដ៏ធំរបស់ប្រទេសកម្ពុជាយើងផងដែរ។

គណៈកម្មការបានបញ្ជាក់យ៉ាងច្បាស់ថា រសជាតិដើមតែមួយមុខមិនគ្រប់គ្រាន់ទេ។ ភាពច្នៃប្រឌិត តុល្យភាពរសជាតិ និងរូបរាងទាក់ទាញ ជាអ្វីដែលបេក្ជជនត្រូវអនុវត្ត ដើម្បីទទួលបានចានដ៏ល្អ។
ទស្សនាសប្ដាហ៍ទី១១ កម្មវិធី MasterChef Cambodia រដូវកាលទី៤ នៅខាងក្រោម៖