×

ម្ហូប Top 3 ក្នុងវិញ្ញាសាប្រអប់អាថ៌កំបាំងសប្ដាហ៍ថ្មីរបស់ផ្ទះបាយ MasterChef Cambodia រដូវកាលទី៤

វិញ្ញាសាប្រអប់អាថ៌កំបាំងក្នុងសប្ដាហ៍ទី១១ តម្រូវឱ្យបេក្ខជនទាំងអស់ច្នៃម្ហូបប្រពៃណីខ្មែរ «ខពងទាសាច់ជ្រូកបីជាន់ត្រពាំង» ឱ្យក្លាយជាម្ហូបមួយចាន ដែលលេចធ្លោ ដើម្បីឱ្យគណៈកម្មការជ្រើសរើសម្ហូប ចំនួន ៣ចាន ដើម្បីភ្លក្សនិងដាក់ពិន្ទុ។

ម្ហូបទាំង៣ចាន រួមមាន៖
«បាល់មាសជនបទ» របស់បេក្ខជន លីថូ,
«ទ្រលឹងទឹងវង្វេងក្នុងសួនបន្លែ» របស់បេក្ខនារី កញ្ញា,
និង «ខបីជាន់ក្រោយភ្ជុំ» របស់បេក្ខនារី ចាន់លក្ម្សី។

ចំពោះលីថូ នេះគឺជាលើកទីមួយ ដែលទទួលបានចានល្អមួយក្នុងចំណោមចានល្អទាំង៣ នៃវិញ្ញាសាប្រអប់អាថ៌កំបាំង នៅក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលទី៤។ ទោះបីជាមិនទទួលបានចានល្អបំផុត ប៉ុន្តែ លីថូ បានបង្ហាញពីការរីកចម្រើនរបស់ខ្លួនជាលំដាប់។

ទស្សនាសប្ដាហ៍ទី១១ កម្មវិធី MasterChef Cambodia រដូវកាលទី៤ នៅខាងក្រោម៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង