×

លក្ស្មី ឈ្នះប្រអប់អាថ៌កំបាំងជាលើកដំបូងរបស់ខ្លួន ក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៤ ជាមួយម្ហូបឈ្មោះ «ខ៣ជាន់ក្រោយភ្ជុំ»

កាលពីសប្ដាហ៍ទី១១ នៃកម្មវិធីប្រកួតធ្វើម្ហូបដ៏ល្បីលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៤ អ្នកចម្អិន សែម ចាន់លក្ម្សី បានឈ្នះវិញ្ញាសាប្រអប់អាថ៌កំបាំងជាលើកដំបូងរបស់ខ្លួន ជាមួយនឹងមុខម្ហូប «សាច់ជ្រូកខ្វៃបែបការ៉ាមែលក្រោយភ្ជុំបិណ្ឌ»។

នេះគឺជាជ័យជម្នះថ្មីមួយទៀត របស់បេក្ខនារី ដែលមកពីខេត្តកំពង់ចាមរូបនេះ។ កាលពីសប្ដាហ៍ទី៤ លក្ម្សី បានដឹកនាំក្រុមទទួលបានជោគជ័យក្នុងការប្រកួតវិញ្ញាសាជាក្រុម ដែលធ្វើបង្អែមរបស់ខ្មែរ គឺ នំច័ក្កច័ន រសជាតិដើម និងនំច័ក្កច័ន ច្នៃប្រឌិត។

ការដឹកនាំនេះ ដោយសារកាលពីវគ្គទី៣ លក្ម្សី បានទទួលជ័យជម្នះក្នុងការប្រកួតវិញ្ញាសាម្ហូបច្នៃប្រឌិត ដែលទទួលបាន ថ្លើមគោ ជាគ្រឿងផ្សំគោល។ ប៉ុន្តែ លក្ម្សី ទទួលបានចានល្អមួយ ជាមួយនឹងម្ហូបដែលមានឈ្មោះថា នំបុ័ងថ្លើមគោ ។

ដំណើររបស់ លក្ម្សី មកទល់ពេលនេះ បានឈ្នះទាំងវិញ្ញាសា ប្រអប់អាថ៌កំបាំង វិញ្ញាសាម្ហូបច្នៃប្រឌិត និងវិញ្ញាសាជាក្រុម មិនខុសពីបេក្ខនារី លីម កញ្ញា ដែលមកពីខេត្តសៀមរាប ដែលធ្លាប់ឈ្នះនៅក្នុង ៣វិញ្ញាសានេះដូចគ្នា។

ទស្សនាសប្ដាហ៍ទី១១ កម្មវិធី MasterChef Cambodia រដូវកាលទី៤ នៅខាងក្រោម៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង