
ក្នុងសប្ដាហ៍ទី១១ បេក្ខជន វ៉ន លីថូ បានទទួលបានចានល្អមួយ នៅក្នុងវិញ្ញាសាប្រអប់អាថ៌កំបាំង នៃកម្មវិធីប្រកួតធ្វើម្ហូបដ៏ល្បីល្បាញលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៤ ជាមួយមុខម្ហូបឈ្មោះ «បាល់មាសជនបទ» ដែលជាមុខម្ហូបច្នៃប្រឌិតបន្ថែមលើគ្រឿងផ្សំពីមុខម្ហូបខ្មែរ ខពងទារសាច់ជ្រូកទំពាំង។

មុខម្ហូបនេះ បានធ្វើឱ្យគណៈកម្មការបានកោតសរសើរចំពោះការរៀបចំដ៏ទាក់ទាញ និងភាពច្នៃប្រឌិតរបស់លីថូ។ ជាលទ្ធផល ម្ហូបរបស់បេក្ខជនមកពីខេត្តកំពង់ចាមរូបនេះ បានក្លាយជាចានល្អមួយក្នុងចំណោមចានទាំង៣ ដែលគណៈកម្មការជ្រើសរើសសម្រាប់ភ្លក្ស នៅក្នុងវិញ្ញាសាប្រអប់អាថ៌កំបាំង។
ទស្សនាសប្ដាហ៍ទី១១ កម្មវិធី MasterChef Cambodia រដូវកាលទី៤ នៅខាងក្រោម៖