×

MasterChef Cambodia រដូវកាលទី៤ សប្ដាហ៍ទី១១៖ ការរើសគ្រឿងផ្សំគោលដែលមានចំនួនកំណត់ បានបន្ថែមភាពតានតឹង

ការប្រកួតម្ហូបច្នៃប្រឌិត ក្នុងសប្ដាហ៍ទី១១ មិនត្រឹមតែសាកល្បងជំនាញធ្វើម្ហូបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសាកល្បងសមត្ថភាពបត់បែនក្រោមសម្ពាធទៀតផង។ នៅក្នុងការប្រកួតដ៏តានតឹងនេះ បេក្ខជនតែពីរនាក់ប៉ុណ្ណោះត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់គ្រឿងផ្សំគោលដូចគ្នា ហើយមានគ្រឿងផ្សំគោលតែប៉ុន្មានមុខប៉ុណ្ណោះ រួមមាន ការ៉ុត ត្រាវ ដំឡូងជ្វា ប៉ិកគក់ ដំឡូងបារាំង មើមឈូក ដំឡូងដូង និង មើមយ៉េន។

បរិយាកាសកាន់តែតានតឹងឡើង នៅពេលដែលបេក្ខជនដែលបានជ្រើសរើសមុនគេ បានរើសគ្រឿងផ្សំដែលងាយស្រួល ខណៈបេក្ខជនផ្សេងទៀតដែលរើសចុងក្រោយគេ ត្រូវប្រឈមមុខនឹងគ្រឿងផ្សំដែលលំបាក។ សម្រាប់ កញ្ញា និង បូរ៉ា គឺជាបេក្ខភាព២នាក់ចុងក្រោយ ដែលទទួលបានគ្រឿងផ្សំចុងក្រោយដែលមិនអាចប្រកែកបាន នោះគឺ មើមយ៉េន ។

ការរើសគ្រឿងផ្សំគោលដែលមានកំណត់ ជាការរំឭកថា នៅក្នុងផ្ទះបាយ MasterChef ផ្លូវទៅកាន់ភាពជោគជ័យតែងតែចាប់ផ្តើមពីការប្រែក្លាយបញ្ហាប្រឈមដែលមិនបានរំពឹងទុកទៅជាឱកាស។

ទស្សនាសប្ដាហ៍ទី១១ កម្មវិធី MasterChef Cambodia រដូវកាលទី៤ នៅខាងក្រោម៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង