×

«ស៊ុបក្ដាមដំឡូងដូង» របស់ម៉ៃឡាង ធ្វើឱ្យគណៈកម្មការកោតសរសើរ ឈ្នះការប្រកួតម្ហូបច្នៃប្រឌិត ក្នុងសប្ដាហ៍ទី១១ MasterChef Cambodia

បេក្ខនារី វន្នី ម៉ៃឡាង បានបង្ហាញ ស្នាដៃ «ស៊ុបក្តាមដំឡូងដូង» ដែលទទួលបានការកោតសរសើរយ៉ាងខ្លាំងពីគណៈកម្មការ ទាំងរសជាតិ និងការប្រើប្រាស់គ្រឿងផ្សំគោល ដំឡូងដូង ជាមួយភាពច្នៃប្រឌិត ក្នុងការប្រកួតវិញ្ញាសាម្ហូបច្នៃប្រឌិត កម្មវិធី MasterChef Cambodia រដូវកាលទី៤ សប្ដាហ៍ទី១១។

គណៈកម្មការទាំង៣រូបដែលមាន Judge ណារ៉ា Judge ជេស៊ីកា និង Judge ម៉េងហ៊ី បានសរសើរថា ពិតជាស្រស់ស្អាតណាស់! ការរៀបចំចាន និងការតុបតែង ធ្វើបានយ៉ាងល្អឥតខ្ចោះ។ ចំណែកឯរសជាតិនៃស៊ុបវិញ ក៏មានរសជាតិចុះសម្រុងគ្នា ល្មមឆ្ងាញ់។ សរុបមក នេះគឺជាស្នាដៃមួយដែលបង្ហាញពីភាពច្នៃប្រឌិតខ្ពស់។

នេះជាការបន្តជោគជ័យក្នុងដំណើររីកចម្រើនរបស់ម៉ៃឡាង។ កាលពីសប្ដាហ៍ទី៥ មុខម្ហូប «បុកល្ហុងផ្កាយ ៧» របស់បេក្ខនារីមកពីខេត្តកណ្ដាលរូបនេះ បានស្ថិតក្នុងចំណោម Top ក្នុងវិញ្ញាសាប្រអប់អាថ៌កំបាំង ផងដែរ។

ទស្សនាសប្ដាហ៍ទី១១ កម្មវិធី MasterChef Cambodia រដូវកាលទី៤ នៅខាងក្រោម៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង