
ក្នុងសប្ដាហ៍ទី ១១ បេក្ខនារី សាន វេជ្ជឌី បានបង្ហាញខ្លួនឡើងវិញក្រោយពេលស្ងៀមស្ងាត់តាំងពីការក្លាយជាបេក្ខនារីដែលទទួលបានចានល្អ ក្នុងសប្ដាហ៍ទី៦ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៤មកម្ល៉េះ។
បេក្ខនារី មកពីខេត្តកំពង់ចាម បានចម្អិនម្ហូបដែលទទួលបានគ្រឿងផ្សំគោល គឺជា មើមឈូក ដែលមានតែបេក្ខជនចំនួន២នាក់ប៉ុណ្ណោះដែលទទួលបានវាដោយសារចំនួនមានកំណត់។ គណៈកម្មការកោតសរសើរចំពោះការផ្គុំរសជាតិឱ្យស្របគ្នា។

ម្ហូបមួយចាននេះរៀបចំបានយ៉ាងស្រស់ស្អាតគួរឱ្យចង់ទទួលទាន។ ទឹកស៊ុបមានរសជាតិស្រាលល្មម។ អ្វីដែលធ្វើឱ្យម្ហូបនេះកាន់តែប្លែកនោះ គឺមើមឈូកបំពងដែលមានទាំងក្លិនឈ្ងុយ និងស្រួយល្អ។ ការទទួលទានជាមួយបង្គា ជាមួយនឹងទឹកស៊ុបមើមឈូក ធ្វើឱ្យរសជាតិកាន់តែឆ្ងាញ់។

ទស្សនាសប្ដាហ៍ទី១១ កម្មវិធី MasterChef Cambodia រដូវកាលទី៤ នៅខាងក្រោម៖