×

MasterChef Cambodia រដូវកាលទី៤ សប្ដាហ៍ទី១១៖ បង្អែមដែលទាក់ទាញគណៈកម្មការ ទោះមិនបានឈ្នះក្នុងវិញ្ញាសាច្នៃប្រឌិត

នៅក្នុងសប្ដាហ៍ទី១១ នៃកម្មវិធីប្រកួតធ្វើម្ហូបដ៏ល្បីល្បាញលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៤ អ្នកចម្អិនទាំងអស់ បានប្រឈមមុខជាមួយនឹងវិញ្ញាសាម្ហូបច្នៃប្រឌិត ដែលមានបេក្ខជនខ្លះត្រូវចម្អិនម្ហូប និងខ្លះទៀត ត្រូវបានតម្រូវឱ្យធ្វើជាបង្អែម ចេញពីគ្រឿងផ្សំគោលផ្សេងៗគ្នា។

បន្ទាប់ពីការប្រកួតអស់ពេល ៦០នាទី ម្ហូបរបស់បេក្ខនារី វន្នី ម៉ៃឡា និង បេក្ខនារី សាន វេជ្ជឌី គឺជាម្ហូបដែលធ្វើបានល្អជាងគេ ទាំងរសជាតិ និងការរៀបចំ។ សម្រាប់បង្អែមវិញ មានចំនួន ១ ចាន ដែលមិនទទួលបានជ័យជម្នះ ប៉ុន្តែ ត្រូវបានគណៈកម្មការកោតសរសើរពីការរៀបចំបានស្អាត សក្តិសមជាបង្អែមនៅក្នុង ភោជនីយដ្ឋានលំដាប់ នោះគឺជា បង្អែមរបស់បេក្ខនារី ជូ រស្មី ដែលមានឈ្មោះថា «បង្អែមស្អិតល្មួត» ដែលទទួលបានគ្រឿងផ្សំគោល ដំឡូងជ្វា ។

ទោះបីជាមិនទាន់ទទួលបានជ័យជម្នះក្នុងវិញ្ញាសាណាមួយក៏ដោយ ក៏នេះបង្ហាញពីការរីកចម្រើនមួយរបស់ រស្មី នៅក្នុងផ្ទះបាយ MasterChef Cambodia ផងដែរ។

ទស្សនាសប្ដាហ៍ទី១១ កម្មវិធី MasterChef Cambodia រដូវកាលទី៤ នៅខាងក្រោម៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង