×

ការប្រកួតជាក្រុមលើកទី៥ នឹងកើតឡើងក្នុងផ្ទះបាយ MasterChef Cambodia សប្ដាហ៍ទី១២

សប្ដាហ៍ទី ១២ នៃកម្មវិធី MasterChef Cambodia រដូវកាលទី ៤ បានបង្កើនភាពតានតឹង ដោយបេក្ខនារី វន្នី ម៉ៃឡាង និង បេក្ខនារី សាន វេជ្ជឌី ទទួលតួនាទីជាអ្នកដឹកនាំក្រុម។

នេះជាលើកទីមួយ សម្រាប់ ម៉ៃឡាង ដែលត្រូវធ្វើជាមេក្រុម ខណៈពេលដែល វេជ្ជឌី នឹងទទួលតួនាទីនេះជាលើកទី២។

អ្នកទាំងពីរ បានទទួលបានចានល្អជាងគេកាលពីសប្ដាហ៍ទី១១ក្នុងវិញ្ញាសាម្ហូបច្នៃប្រឌិត។ ម៉ៃឡាង គឺជាបេក្ខភាពដែលធ្វើល្អជាងគេ ហើយ វេជ្ជឌី បានឈ្នះបន្ទាប់។ ការប្រកួតលើកនេះមិនត្រឹមតែសាកល្បងជំនាញចម្អិនម្ហូបទេ ប៉ុន្តែសាកល្បងនូវភាពជាអ្នកដឹកនាំ និងសមត្ថភាពក្នុងការដឹកនាំក្រុមនៅក្រោមសម្ពាធ។

គួរបញ្ជាក់ថា វេជ្ជឌី គឺជាប្រធានក្រុមកាលពីសប្ដាហ៍ទី៤ ក្នុងវិញ្ញាសាធ្វើបង្អែម ប៉ុន្តែក្រុមរបស់បេក្ខនារីមកពីខេត្តកំពង់ចាម មិនអាចក្លាយជាក្រុមដែលទទួលសុវត្ថិភាពនោះទេ។ សប្ដាហ៍ថ្មីនេះ គឺជាឱកាសជាលើកទី២ សម្រាប់ វេជ្ជឌី ដែលត្រូវប្រកួតជាមួយ ម៉ៃឡាង ដែលជាបេក្ខនារីក្មេងជាងគេ ពុំទាន់មានបទពិសោធន៍ដឹកនាំក្រុមម្ដងឡើយ។

តើក្រុមណានឹងទទួលបានជ័យជម្នះ? រង់ចាំតាមដានកម្មវិធី MasterChef Cambodia រដូវកាលទី៤ សប្ដាហ៍ទី១២ នាថ្ងៃអាទិត្យ ទី១៤ ខែកញ្ញា វេលាម៉ោង ៨យប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ CTN និងតាមរយៈហ្វេសបុកផេកផ្លូវការ MasterChef Cambodia, CTNTV, Cambodia Beer និង Cambodia Water ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង