×

នំគូឆាយខ្មែរ ជាជម្រើសទីមួយ សម្រាប់ការប្រកួតជាក្រុម ក្នុងផ្ទះបាយពិភពលោក MasterChef Cambodia

នៅក្នុងសប្តាហ៍ទី១២ នៃកម្មវិធីប្រកួតធ្វើម្ហូបដ៏ល្បីលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៤ បាននាំការប្រកួតជាក្រុមសាជាថ្មី ដោយតម្រូវឱ្យបេក្ខជនចម្អិននំពីរប្រភេទក្នុងចំណោមបី គឺ៖ នំគូឆាយខ្មែរ នំហាកាវចិន និងនំ Tortellini អ៊ីតាលី ក្នុងរយៈពេល ៦០ នាទី។

ក្រុមទាំងពីរបានជ្រើសរើសយកនំគូឆាយជាស្នូល ដែលជាការបង្ហាញមោទកភាពចំពោះម្ហូបខ្មែរ ដែលជាចំណុចសំខាន់ក្នុងកម្មវិធីរដូវកាលនេះ។ ក្រុមពណ៌ខៀវដែលដឹកនាំដោយបេក្ខនារី វន្នី ម៉ៃឡាង បានជ្រើសរើស នំគូឆាយជាមួយ នំហាខាវ ដោយរក្សាបាននូវឫសគល់នៃម្ហូបអាស៊ី រីឯក្រុមពណ៌ក្រហមរបស់បេក្ខនារី សាន វេជ្ជឌី បាន សម្រេចចិត្តធ្វើនំគូឆាយ និងនំ Tortellini ដើម្បីបង្ហាញពីជំនាញធ្វើម្ហូបបែបបស្ចិមប្រទេសរបស់ពួកគេ។

សម្រាប់ក្រុមនីមួយៗ បានសម្រេចចិត្តក្នុងការកែច្នៃ នំគូឆាយ ដោយរក្សាទុកនូវការចម្អិននំគូឆាយរសជាតិដើម ប៉ុន្តែបានសម្រេចចិត្តដ៏ក្លាហានក្នុងការច្នៃប្រឌិតនំគូឆាយខ្មែរ ឱ្យក្លាយជាមុខម្ហូបដ៏ទំនើបមួយ។

ទៅទស្សនាសប្ដាហ៍ទី១២ កម្មវិធី MasterChef Cambodia រដូវកាលទី៤ នៅខាងក្រោម៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង