×

MasterChef Cambodia៖ ម៉ៃឡាង ដឹកនាំក្រុមពណ៌ខៀវឱ្យទទួលបានជ័យជម្នះក្នុងនាមជាប្រធានក្រុមជាលើកដំបូង

នៅក្នុងសប្ដាហ៍ទី១២ បេក្ខនារី វន្នី ម៉ៃឡាង បានទទួលតួនាទីជាប្រធានក្រុមជាលើកដំបូងរបស់ខ្លួន ដោយដឹកនាំក្រុមពណ៌ខៀវ ដែលមានសមាជិកដូចជា លាងហាក់ លីនណា រតនៈ បូរ៉ា រ៉ូប៊ីនណា អាលីសា និងរស្មី។

ជាមួយនឹងការប្រកួតប្រជែងក្រុមខៀវបានជ្រើសរើស ធ្វើនំគូឆាយ និង ហាកាវ ក្នុងរយៈពេល ៦០ នាទី ម៉ៃឡាង បានទទួលខុសត្រូវក្នុងការបង្រួបបង្រួមអ្នកចម្អិនទាំង៧ នាក់ឱ្យធ្វើការដោយចុះសម្រុងគ្នា។

ក្រុមពណ៌ខៀវ រក្សាបាននូវសណ្តាប់ធ្នាប់ និងការផ្តោតអារម្មណ៍។ នំគូឆាយរបស់ក្រុមពណ៌ខៀវបានបង្ហាញពីភាពច្នៃប្រឌិត និងការរៀបចំតុបតែងយ៉ាងល្អ។ ហាកាវរបស់ពួកគេ ដែលទទួលបានការកោតសរសើរ ដោយសារវាមានរសជាតិឆ្ងាញ់ និងធ្វើបានយ៉ាងល្អ។

ជ័យជម្នះនេះ បានបង្ហាញពីសមត្ថភាព ក្នុងការដឹកនាំសមាជិកក្រុមរបស់ ម៉ៃឡាង ទោះបីជាបេក្ខនារីដែលមានអាយុក្មេងជាងគេម្នាក់ នៅក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលទី៤នេះក៏ដោយ។

ទៅទស្សនាសប្ដាហ៍ទី១២ កម្មវិធី MasterChef Cambodia រដូវកាលទី៤ នៅខាងក្រោម៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង