×

MasterChef Cambodia៖ ម្ហូបរបស់ក្រុមពណ៌ក្រហម ល្អរសជាតិនិងភាពច្នៃប្រឌិត តែនៅមានចំណុចខ្វះខាតក្នុងការរៀបចំដាក់ចាន

បេក្ខនារី សាន វេជ្ជឌី បានធ្វើជាប្រធានក្រុមពណ៌ក្រហម ដោយដឹកនាំសមាជិកក្រុមមានដូចជា កញ្ញា ស្រីពេជ្រ វិសាល លក្ស្មី ណាវី លីថូ និងប្រុស ក្នុងសប្ដាហ៍ទី១២ នៃកម្មវិធីប្រកួតធ្វើម្ហូបដ៏ល្បីលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៤។

ក្រុមក្រហម បានជ្រើសរើសធ្វើនំគូឆាយខ្មែរ និងនំ Tortellini របស់អ៊ីតាលី។ នំគូឆាយរបស់ពួកគេ ទទួលបានការកោតសរសើរចំពោះសំបកនំស្រួយ ទឹកត្រីប្រកបដោយភាពច្នៃប្រឌិត និងម្សៅនំល្អ ប៉ុន្តែម្ហូបអ៊ីតាលី Tortellini ជួបបញ្ហាត្រង់ម្សៅរឹង និងទឹកជ្រលក់ដែលជូរខ្លាំងពេក។ ការរៀបចំដាក់ចាននៅមានកម្រិត ដែលជាហេតុធ្វើឱ្យពួកគេចាញ់ការប្រកួត។

ទៅទស្សនាសប្ដាហ៍ទី១២ កម្មវិធី MasterChef Cambodia រដូវកាលទី៤ នៅខាងក្រោម៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង