×

ការប្រកួតដ៏រងសម្ពាធក្នុងផ្ទះបាយ MasterChef Cambodia ៖ Save កាន់តែច្រើន ឬប្រកួតកាន់តែច្រើន

នៅក្នុងសប្ដាហ៍ទី ១២ នៃកម្មវីធីប្រកួតចម្អិនម្ហូបដ៏ល្បី លំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៤ បាននាំមកការប្រកួតដ៏តានតឹងមួយដែលហៅថា Save កាន់តែច្រើន ឬប្រកួតកាន់តែច្រើន” ។ បន្ទាប់ពីក្រុមក្រហមចាញ់ក្រុមខៀវ គណៈកម្មការ បានផ្តល់ជម្រើសឱ្យប្រធានក្រុម អាចជ្រើសរើសបេក្ខជនដែលមានសុវត្ថិភាព ឬនៅប្រកួតវិញ្ញាសាដ៏រងសម្ពាធ។

សម្រាប់ ប្រូសប៉ូ, លីថូ និងប្រធានក្រុម វេជ្ជឌី បានទទួលយកសុវត្ថិភាព។ ចំពោះអ្នកផ្សេងទៀតដូចជា កញ្ញា, លក្ម្សី, ស្រីពេជ្រ និងវិសាល ត្រូវនៅប្រកួតបន្ត ជាមួយនឹងការប្រកួតវិញ្ញាសា Filet Mingon ដែលត្រូវបានបង្ហាញដោយ គណៈកម្មការ ណារ៉ា ។

វាជាការរំឭកមួយថា នៅក្នុងកម្មវិធី MasterChef Cambodia ការសម្រេចចិត្តមិនមែនត្រឹមតែការធ្វើម្ហូបនោះទេ។ បេក្ខជន ត្រូវមានភាពក្លាហាន និងការប្រឈមមុខនឹងឧបសគ្គដែលមិននឹកស្មានដល់។

ទស្សនាសប្ដាហ៍ទី១២ កម្មវិធី MasterChef Cambodia រដូវកាលទី៤ នៅខាងក្រោម៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង