×

MasterChef Cambodia រដូវកាលទី៤ បេក្ខជននៅសល់តែ ១៥ រូបប៉ុណ្ណោះ ខណៈការប្រកួតប្រជែងកាន់តែតានតឹង

ពីបេក្ខជនសរុប ២៥ នាក់ ពេលនេះនៅក្នុងផ្ទះបាយនៅសល់ត្រឹមតែចុងភៅតាមផ្ទះតែ ១៥ នាក់ប៉ុណ្ណោះ។ បេក្ខជន ផន វិសាល គឺជាបេក្ខជនចុងក្រោយគេបង្អស់ ដែលត្រូវបានជម្រុះចេញពីកម្មវិធី MasterChef Cambodia កាលពីសប្តាហ៍ទី១២។

បេក្ខជន ដែលនៅសល់ រួមមាន៖ រ៉ូប៊ីនណា រតនៈ បូរ៉ា ប្រុសប៉ូ លីថូ និងបេក្ខនារី ៖ ណាវី លក្ម្សី លីនណា វេជ្ជឌី ម៉ៃឡាង អាលីសា លាងហាក់ រស្មី កញ្ញា និង ស្រីពេជ្រ។

អ្នកដែលត្រូវបានជម្រុះមានដូចជា៖ តារា វិច្ឆិកា កុកម៉េង វិបុល វិសាល សុខហេង ចំរ៉ុង សុវាចា ស្រីនីត និងកន្និកា។

រហូតមកដល់ពេលនេះ គឺពោរពេញទៅដោយភាពមិនអាចទាយទុកជាមុនបាន។ បេក្ខជនខ្លាំងៗនៅដើមកម្មវិធី បានចាកចេញជាបន្តបន្ទាប់ ខណៈបេក្ខជនដែលមិនសូវលេចធ្លោដូចជា ម៉ៃឡាង បានឈានឡើងមកកាន់តំណែងកំពូល និងទទួលបានជ័យជម្នះជាប្រធានក្រុមជាលើកដំបូងរបស់ខ្លួន នៅសប្តាហ៍ទី១២។

ក្រឡេកមើលទៅក្រោយ ការប្រកួត បានបង្រៀនបេក្ខជនឱ្យចេះកំណត់រសជាតិ ការសហការគ្នា និងភាពជាអ្នកដឹកនាំ ដែលទាំងអស់នេះបានបង្ហាញថា MasterChef Cambodia លើសពីការប្រកួតចម្អិនម្ហូបទៅទៀត។

តើបេក្ខជនរូបណា ដែលនឹងក្លាយជាអ្នកចម្អិនបន្ទាប់ ដែលត្រូវដើរចេញពីផ្ទះបាយដ៏ក្ដៅគគុកមួយនេះ? រង់ចាំតាមដាន សប្ដាហ៍ទី១៣ នៃកម្មវិធី MasterChef Cambodia នាថ្ងៃទី២១ ខែកញ្ញា វេលាម៉ោង ៨ យប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ CTN និងតាមរយៈហ្វេសបុកផេកផ្លូវការ MasterChef Cambodia, CTNTV, Cambodia Beer និង Cambodia Water ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង