
បេក្ខនារី វន្នី ម៉ៃឡាង បន្តបង្ហាញសមត្ថភាពដ៏លេចធ្លោរបស់ខ្លួន ក្នុងសប្តាហ៍ទី ១៣ នៃកម្មវិធី MasterChef Cambodia រដូវកាលទី ៤ ដែលឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages ដោយឈ្នះការប្រកួតប្រអប់អាថ៌កំបាំង។

ក្នុងការប្រកួតមានការប្រែប្រួលថ្មីមួយ ដែលអ្នកប្រកួតត្រូវជ្រើសរើសរវាង “ប្រអប់សុវត្ថិភាព” ដែលមានពេលធ្វើម្ហូប ៤៥ នាទី និង “ប្រអប់ហានិភ័យ” ដែលមានពេល ៦០ នាទី ម៉ៃឡាង បានជ្រើសរើសប្រអប់សុវត្ថិភាព ហើយបានបង្កើត ម្ហូបឈ្មោះ «ស៊ុបផ្កាខាត់ណាពណ៌ខៀវ» ដែលមានទេសភាពស្រស់ស្អាត និងរសជាតិឆ្ងាញ់ ដែលធ្វើឱ្យគណៈកម្មការចាប់អារម្មណ៍យ៉ាងខ្លាំង។

ជ័យជម្នះនេះ គឺជាជ័យជម្នះលើកទីពីររបស់ម៉េលាំងជាប់គ្នា បន្ទាប់ពីនាងបានជាអ្នកដឹកនាំក្រុមឈ្នះការប្រកួតក្រុមក្នុងសប្ដាហ៍មុន។ ទស្សនាកម្មវិធី MasterChef Cambodia រដូវកាលទី៤ សប្ដាហ៍ទី១៣ នៅខាងក្រោម៖