
សប្ដាហ៍ទី ១៣ នៃកម្មវិធី MasterChef Cambodia រដូវកាលទី ៤ គឺជាសប្ដាហ៍ដ៏សំខាន់សម្រាប់បេក្ខនារី លាងហាក់ ដែលបានឈានដល់ Top 3 ជាលើកដំបូងនៅក្នុងការប្រកួតប្រអប់អាថ៌កំបាំង។

លាងហាក់ បានជ្រើសរើសប្រអប់ “ហានិភ័យ” ដែលមានពេលច្រើនជាងអ្នកផ្សេងៗ ហើយបានបង្កើតមុខម្ហូបឈ្មោះ “បង្គារផ្កាយវិល” ដែលមានការរចនាស្អាតប្លែកភ្នែក និងរសជាតិឆ្ងាញ់។

ម្ហូបរបស់លៀងហាក់ទទួលបានការសរសើរពីគណៈកម្មការ ចំពោះគំនិតច្នៃប្រឌិត ការរៀបចំដ៏ម៉ត់ចត់ និងការត្រួតពិនិត្យកម្តៅយ៉ាងត្រឹមត្រូវ។ វាជាលើកដំបូងដែលនាងបានបង្ហាញសមត្ថភាពដ៏លេចធ្លោផ្ទាល់ខ្លួន ក្នុងការប្រកួត MasterChef Cambodia រដូវកាលនេះ។
ទោះបីជាលាងហាក់ មិនឈ្នះការប្រកួត Mystery Box នេះក៏ដោយ ប៉ុន្តែការបង្ហាញខ្លួនលើកនេះបានផ្ដល់ទឹកចិត្តថ្មី និងផ្ដល់ការរំពឹងក្នុងការប្រកួតបន្ដ។ ទស្សនាកម្មវិធី MasterChef Cambodia រដូវកាលទី៤ សប្ដាហ៍ទី១៣ នៅខាងក្រោម៖