
នៅសប្ដាហ៍ទី ១៣ នៃកម្មវិធី MasterChef Cambodia រដូវកាលទី ៤ បេក្ខនារី ម៉ៃឡាង មិនត្រឹមតែឈ្នះវគ្គប្រអប់អាថ៌កំបាំងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្លាយជាបេក្ខនារី ដែលទទួលបានសិទ្ធិដ៏ពិសេសមិនធ្លាប់មានក្នុងរដូវកាលនេះ។

ជាលើកដំបូងក្នុងការប្រកួតនេះ អ្នកឈ្នះត្រូវបានផ្តល់សិទ្ធិដាក់សម្ពាធដល់បេក្ខជនដទៃ ដោយតម្រូវឱ្យដកឧបករណ៍ចម្អិនលើភ្លើង។ ដោយកម្មវិធីតម្រូវឱ្យធ្វើដូច្នេះ ម៉ៃឡាង បានជ្រើសរើសបេក្ខនារី ៣នាក់ អាលីសា, លក្ម្សី, និង ណាវី ដើម្បីទទួលសម្ពាធលើសពីបេក្ខជនផ្សេងៗទៀត។

ការដកឧបករណ៍ចម្អិនលើភ្លើងនេះ ធ្វើឱ្យការច្នៃប្រឌិតរបស់ពួកគេកាន់តែពិបាក បន្ទាប់ពីគណៈកម្មការ តម្រូវឱ្យទៅយកឧបករណ៍ចម្អិនបានតែម្ដង ក្នុងរយៈពេល ៥នាទី។

ទស្សនាកម្មវិធី MasterChef Cambodia រដូវកាលទី៤ សប្ដាហ៍ទី១៣ នៅខាងក្រោម៖