
ការប្រកួតចម្អិនម្ហូបនៅលើទូក បានបញ្ចប់ដោយក្តីខកចិត្តសម្រាប់ រ៉ូប៊ីនណា និង រស្មី ដែលក្រុមរបស់ពួកគេបានចាញ់ត្រឹមតែមួយពិន្ទុប៉ុណ្ណោះ។ ការចាញ់ដោយប្រកៀកប្រកិតនេះ បានបង្ខំឱ្យពួកគេចូលទៅក្នុងការប្រកួតជម្រុះមួយទល់នឹងមួយ។

អ្នកទាំងពីរបានប្រឈមមុខនឹងខ្យងប្រមោយដំរី ដែលជាគ្រឿងផ្សំដ៏កម្រ និងគួរឱ្យខ្លាច ដែលបានសាកល្បងភាពច្នៃប្រឌិត និងបច្ចេកទេសក្រោមសម្ពាធ។ បរិយាកាសពោរពេញដោយភាពតានតឹង ជាមួយនឹងរាល់ការហាន់ ការដាក់គ្រឿងទេស និងការបង្ហាញមុខម្ហូប។
កំហុសមួយអាចសម្រេចរវាងសុវត្ថិភាព និងការចេញពីកម្មវិធី។ នេះគឺជាការប្រកួតតទល់គ្នានេះមួយទល់នឹងមួយ ជាលើកដំបូង នៅក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៤។
ទស្សនាកម្មវិធី MasterChef Cambodia រដូវកាលទី៤ សប្ដាហ៍ទី១៤៖