×

«ខ្យងប្រមោយដំរីចៀន» ជួយសង្គ្រោះ រស្មី ពីការចាកចេញពីកម្មវិធី MasterChef Cambodia រដូវកាលទី៤

ការប្រកួតជម្រុះនេះបានផ្តោតសំខាន់លើរសជាតិ ការរៀបចំ និងភាពច្នៃប្រឌិត។ រ៉ូប៊ីនណា បានធ្វើស៊ុបម្រេចខ្ចី ខ្យងប្រមោយដំរី ដែលមានការរៀបចំយ៉ាងស្រស់ស្អាត ប៉ុន្តែក្លិនឈើអែមខ្លាំងពេក បានធ្វើឱ្យចាញ់ រស្មី យ៉ាងប្រកៀកប្រកិត ។

ម្ហូបរបស់រស្មី ដែលមានឈ្មោះថា ខ្យងប្រមោយដំរីចៀន ជាមួយទឹកជ្រលក់ម្រេចខ្ចី មានរសជាតិល្អជាង ទោះបីជាការតុបតែងដាក់ចាន និង ថិចឆឺ របស់សាច់ មានចំណុចខ្សោយបន្តិចបន្តួចក៏ដោយ។ ដូច្នេះ រសជាតិ គឺការកត្តាដ៏សំខាន់បំផុត សម្រាប់ម្ហូបនៅក្នុងផ្ទះបាយ MasterChef Cambodia ។ មួយវិញទៀត វិធីក្នុងការចម្អិន បានបង្ហាញពីជំនាញ និងភាពក្លាហានរស្មី ក្នុងការច្នៃប្រឌិត។

នៅទីបញ្ចប់ រសជាតិបានយកឈ្នះលើការរៀបចំ។ តុល្យភាពនៃរសជាតិ បាននាំឱ្យ រស្មី ទៅកាន់សុវត្ថិភាព។ សម្រាប់រស្មី ឱកាសនេះបាននាំមកនូវការប្តេជ្ញាចិត្តជាថ្មី ដើម្បីដណ្ដើមពាន MasterChef Cambodia រដូវកាលទី៤។

ទស្សនាកម្មវិធី MasterChef Cambodia រដូវកាលទី៤ សប្ដាហ៍ទី១៤៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង