×

បេក្ខជន ១៤ នាក់ បន្តទៅកាន់ការប្រកួតជាក្រុមបន្ទាប់ក្នុងកម្មវិធី MasterChef Cambodia

ក្រោយពីការចាកចេញរបស់បេក្ខជន រ៉ូប៊ីនណា នៅក្នុងសប្ដាហ៍ទី ១៤ ការប្រកួតប្រជែងពេលនេះ នៅសល់បេក្ខជនចំនួន ១៤ នាក់ដែលត្រៀមខ្លួនប្រឈមមុខនឹងការប្រកួតជាក្រុមបន្ទាប់របស់ពួកគេ នៅក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលទី៤។

បន្ទាប់ពីការប្រកួតធ្វើម្ហូបនៅលើទឹក នៅភោជនីយដ្ឋាន Lavida បេក្ខជនដែលជាអ្នកចម្អិនតាមផ្ទះទាំងអស់ បានត្រលប់មកកាន់ផ្ទះបាយរបស់ MasterChef វិញ ជាមួយនឹងការផ្ដោតអារម្មណ៍ និងការប្តេជ្ញាចិត្តសាជាថ្មី។

ការប្រកួតជាក្រុមនាពេលខាងមុខនេះ នឹងមិនត្រឹមតែសាកល្បងជំនាញធ្វើម្ហូបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសាកល្បងពីភាពជាអ្នកដឹកនាំ ការសម្របសម្រួល និងសមត្ថភាពក្នុងការធ្វើការក្រោមសម្ពាធផងដែរ។

បេក្ខជនម្នាក់ៗដឹងថា កំហុសតែមួយអាចធ្វើឱ្យពួកគេធ្លាក់ចូលទៅក្នុងតំបន់គ្រោះថ្នាក់។ ជាមួយនឹងសន្ទុះនៃការប្រកួតប្រជែងកាន់តែកើនឡើង ឧបសគ្គនៅក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលទី៤ កាន់តែលំបាកខ្លាំងឡើង សម្រាប់បេក្ខជនដែលនៅសល់។

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង