
បន្ទាប់ពីបានប្រឹងប្រែងបង្ហាញនូវគំនិតច្នៃប្រឌិត និងទេពកោសល្យអស់ជាច្រើនសប្តាហ៍ ទីបំផុតដំណើររបស់បេក្ខនារី មុត អាលីសា នៅក្នុងកម្មវិធីប្រកួតចម្អិនម្ហូបដ៏ល្បីលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី ៤ បានមកដល់ទីបញ្ចប់នៅក្នុងភាគទី ១៥ ។

ទោះបីជាមុខម្ហូប «Pistachio-Crusted Seabass» របស់ អាលីសា មានរសជាតិឆ្ងាញ់ ហើយសាច់ត្រីក៏ចម្អិនបានល្អក៏ដោយ ប៉ុន្តែការរៀបចំម្ហូបដាក់ចាន និងការគ្រប់គ្រងពេលវេលាមិនបានល្អ បានធ្វើឱ្យបេក្ខនារីមកពីពោធិ៍សាត់រូបនេះ ត្រូវចាកចេញពីកម្មវិធី នៅក្នុងវគ្គដ៏រងសម្ពាធ។

នេះគឺជាការបញ្ចប់ដំណើរក្នុងផ្ទះបាយមួយដ៏គួរឱ្យសោកស្ដាយ សម្រាប់បេក្ខនារីម្នាក់ដែលមានគំនិតច្នៃប្រឌិត និងការតាំងចិត្តខ្ពស់ ក្នុងការប្រកួត MasterChef Cambodia ។
ក្នុងនាមជាបេក្ខជនទី ១២ ដែលត្រូវចាកចេញពីកម្មវិធី អាលីសា បានដើរចេញពីផ្ទះបាយ MasterChef យ៉ាងមានមោទកភាព។ បន្ទាប់ពីការចាកចេញរបស់នាង ក្នុងផ្ទះបាយមួយនេះ នៅសល់បេក្ខជនត្រឹមតែ ១៣ រូបប៉ុណ្ណោះ សម្រាប់ការប្រកួតនៅវគ្គបន្ទាប់។
ទស្សនាសប្ដាហ៍ទី១៥ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៤៖