×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ជ័យជម្នះជាក្រុមលើកដំបូងបង្អស់បានរកឃើញ! ក្រុម Zero 1 ដណ្ដើមបានអាវកម្មវិធី «កម្លាំងគោជល់» ដើម្បីឈានទៅប្រកួតវគ្គបន្ទាប់

ក្នុងសប្ដាហ៍ទី៣ នៃកម្មវិធីដ៏ថ្មីសន្លាង «កម្លាំងគោជល់» ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull វិញ្ញាសា «ចន្ទគ្រាស» ក្រុមដែលមានឈ្មោះថា « Zero 1 » បានបង្ហាញឱ្យឃើញនូវការសហការជាក្រុម និងការទុកចិត្តគ្នាទៅវិញទៅមកបានយ៉ាងល្អ។

នៅក្នុងការប្រកួតដែលទាមទារនូវកម្លាំងកាយ និងស្មារតីដ៏តានតឹងនេះ ក្រុមនានា ត្រូវរក្សាលំនឹងនៅលើរូបរាងព្រះចន្ទ ដូចជារូបព្រះចន្ទពេញវង់ និងព្រះចន្ទមួយចំណិតដែលកាន់តែតូចទៅៗ បានបង្កការលំបាកពីមួយវិញ្ញាសាទៅមួយវិញ្ញាសា។

ដោយមានពេលត្រឹមតែ ៣០វិនាទីដល់១០វិនាទី ដើម្បីឡើងឈរលើដើម្បីរក្សាលំនឹងលើផ្ទៃនីមួយៗ ឱ្យបានរយៈពេលតាមការកំណត់របស់គណៈកម្មការ លោក ថៃ ចាន់ឡី និងកញ្ញា ពេជ្រ ចរណៃ, ជំហរឈរខុសតែមួយ អាចបញ្ចប់ដំណើររបស់ក្រុមទាំងមូលនៅក្នុងកម្មវិធីបាន។

ខណៈដែលក្រុមផ្សេងទៀតត្រូវបានបរាជ័យជាបន្តបន្ទាប់ សមាជិកទាំង ៤ នាក់របស់ក្រុម Zero 1 បានបង្ហាញនូវភាពតស៊ូមិនចុះចាញ់ និងការតាំងចិត្តខ្ពស់។ ពួកគេជួយទ្រទ្រង់គ្នាទៅវិញទៅមក ការពារជំហរគ្នាទៅវិញទៅមក។ ការប្រាស្រ័យទាក់ទងគ្នា ការផ្ចង់អារម្មណ៍ និងភាពស៊ីចង្វាក់គ្នា បានធ្វើឱ្យពួកគេអាចឈរបានយូរជាងក្រុមផ្សេងៗទាំងអស់ ហើយទទួលបានអាវ «កម្លាំងគោជល់» ដ៏គួរឱ្យចង់បានពីក្រុមហ៊ុន Red Bull។

ជ័យជម្នះរបស់ពួកគេមិនមែនដោយសារនរណាម្នាក់ខ្លាំងជាងគេនោះទេ ប៉ុន្តែវាកើតចេញពីការទុកចិត្តគ្នា ការកំណត់ពេលវេលា និងសាមគ្គីភាព។ ទស្សនាកម្មវិធី កម្លាំងគោជល់ សប្ដាហ៍ទី៣ នៅខាងក្រោម៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង