
នៅក្នុងសប្ដាហ៍ទី១៥ បេក្ខនារី លាវ លាងហាក់ បានដឹកនាំក្រុមពណ៌ខៀវឆ្ពោះទៅកាន់ជ័យជម្នះ ក្នុងការប្រកួតដ៏ស្វិតស្វាញមួយ ដែលតម្រូវឱ្យរៀបចំមុខម្ហូបត្រីទឹកសាបចំនួន៣មុខ គឺ ម្ហូបខ្មែរ ម្ហូបអាស៊ី និងម្ហូបបស្ចឹមប្រទេស។

ក្រោមសម្ពាធនៃពេលវេលា ក្រុមនេះបានបង្ហាញពីភាពប៉ិនប្រសប់ និងស្មារតីសហការគ្នាបានយ៉ាងល្អ។ ចំពោះមុខម្ហូបខ្មែរ មានឈ្មោះថា ឆាខ្ទិះជូរអែម, ម្ហូបអាស៊ី មានឈ្មោះថា អប់ត្រីទីឡាព្យា និង ម្ហូបបស្ចឹមប្រទេស គឺ Deep Fry Fish ដែលជាការដាក់ឈ្មោះភ្លាមៗដោយប្រធានក្រុម។

សម្រាប់ លាងហាក់ នេះជាលើកទីមួយហើយក្នុងការដឹកនាំក្រុម។ ជ័យជម្នះនេះគឺជាការបោះជំហានដ៏សំខាន់មួយនៅក្នុងដំណើររបស់ លាងហាក់ ក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៤។
ទស្សនាសប្ដាហ៍ទី១៥ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៤៖