×

ក្រុមពណ៌ខៀវ Vs ក្រុមពណ៌ក្រហម៖ ការបង្ហាញពីភាពក្លាហានក្នុងការច្នៃប្រឌិត ក្នុងផ្ទះបាយ MasterChef Cambodia សប្ដាហ៍ទី១៥

នៅក្នុងការប្រកួតជាក្រុម ក្នុងវិញ្ញាសាត្រីទឹកសាប ក្នុងសប្ដាហ៍ទី១៥ ក្រុមទាំងពីរបានបង្ហាញនូវមុខម្ហូបដ៏គួរឱ្យចាប់អារម្មណ៍ ដែលបង្ហាញពីជំនាញក្នុងការធ្វើការជាក្រុម និងភាពក្លាហានក្នុងការច្នៃប្រឌិត។ ក្នុងវិញ្ញាសានេះ តម្រូវឱ្យក្រុមនីមួយៗដែលមានបេក្ខជន ៧នាក់ ធ្វើម្ហូបចំនួន ៣ប្រភេទ គឺម្ហូបខ្មែរ ម្ហូបអាស៊ី និងម្ហូបបស្ចឹមប្រទេស ក្នុងរយៈពេល ៦០នាទី។

ម្ហូបរបស់ក្រុមពណ៌ខៀវ ដែលដឹកនាំដោយ បេក្ខនារី លាងហាក់ បានចម្អិនម្ហូបខ្មែរ ឈ្មោះ «ឆាខ្ទិះជូរអែម» ធ្វើបានល្អ ម្ហូបអាស៊ី ឈ្មោះ «អប់ត្រីទីឡាព្យា» និង ម្ហូបបស្ចឹមប្រទេស ឈ្មោះ «Deep fry fish» ។


ចំណែក ក្រុមក្រហមរបស់បេក្ខជន នាង រតនៈ បានធ្វើម្ហូបខ្មែរ ឈ្មោះ «ភ្លាម្រះ ត្រីប្រា» ម្ហូបអាស៊ី ឈ្មោះ «ស៊ុបបែបចិន ត្រីកំប៉ោង» និង ម្ហូបបស្ចឹមប្រទេស ឈ្មោះ «ត្រីចៀនផ្កាខាត់ណាខៀវ» ។

ការដាក់ពិន្ទុរបស់គណៈកម្មការទាំង៣រូប ដែលមាន Judge ណារ៉ា ជេស៊ីកា និងម៉េងហ៊ី បានបង្ហាញថា ម្ហូបខ្មែរ ធ្វើបានល្អដូចគ្នា។ ម្ហូបអាស៊ី ក្រុមក្រហម ឆ្ងាញ់, ចំណែកក្រុមខៀវ តុបតែងស្អាត តែផ្កាចាន់ និងខ្ទឹមខ្យល់ ដែលចម្អិនមិនបានល្អ ប៉ុន្តែរសជាតិល្អ។ ម្ហូបបស្ចឹមប្រទេស ក្រុមក្រហម ចៀនត្រីបានល្អ បន្លែស្ទើរ តែ Sauce បែក ចំណែកក្រុមខៀវ រសជាតិបានល្អ Sauce ទាំងពីរធ្វើបានល្អ។

ទស្សនាសប្ដាហ៍ទី១៥ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៤៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង