
នៅក្នុងការផ្លាស់ប្តូរដ៏នឹកស្មានមិនដល់មួយ ប្រធានក្រុមពណ៌ក្រហម រតនៈ បានសម្រេចចិត្តផ្ទេរ លីថូ ទៅក្រុមពណ៌ខៀវរបស់លាងហាក់ ដែលការសម្រេចចិត្តនេះក្លាយជាសំណាងរបស់លីថូ ដោយសារក្រុមខៀវទទួលបានជ័យជម្នះ។

ទើបតែធ្វើបានយ៉ាងល្អ និងទទួលបានជ័យជម្នះក្នុងការប្រកួតនៅភោជនីយដ្ឋាន Lavida កាលពីសប្ដាហ៍ទី១៤ លីថូ បាននាំមកនូវទំនុកចិត្តជាថ្មី និងសមត្ថភាពបត់បែនសម្រាប់ក្រុមថ្មីរបស់ខ្លួន។

លីថូ បានប្រែក្លាយឱកាសនេះទៅជាកម្លាំងជំរុញទឹកចិត្តរបស់ខ្លួន ក្នុងការសហការ និងធ្វើតាមការណែនាំរបស់ប្រធានក្រុម ដែលបានរួមចំណែកដល់ជ័យជម្នះរបស់ក្រុមទាំងមូល។
ទស្សនាសប្ដាហ៍ទី១៥ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៤៖