
នៅក្នុងអំឡុងពេលនៃការប្រកួតជាក្រុម ក្នុងសប្ដាហ៍ទី១៥ ការក្រើនរំឭកដ៏សំខាន់មួយ បានបង្ហាញនៅក្នុងផ្ទះបាយរបស់ MasterChef Cambodia រដូវកាលទី៤ ដោយអាហារដែលចម្អិនមិនបានឆ្អិនល្អ មិនត្រូវលើកជូនគណៈកម្មការជាដាច់ខាត។
ការព្រមាននេះគឺបន្ទាប់ពីមានម្ហូបមួយមុខ ដែលចម្អិនមិនបានឆ្អិនល្អ ដោយសារខ្ទឹមខ្យល់ដែលនៅឆៅ ដែលនេះជាការបញ្ជាក់អំពីសារៈសំខាន់នៃសុវត្ថិភាព និងភាពជាអ្នកជំនាញនៅក្នុងការប្រកួតធ្វើម្ហូប។ ចំពោះកំហុសនេះ ប្រធានក្រុម លាងហាក់ បានសុំការអាធ្យាស្រ័យពីគណៈកម្មការផងដែរ។
នេះបានក្លាយជាមេរៀនដ៏មានតម្លៃសម្រាប់បេក្ខជនទាំងអស់។ មុននឹងដាក់លើតុសម្រាប់គណៈកម្មការភ្លក់ បេក្ខជនទាំងអស់ត្រូវតែឆែកម្ហូបរបស់ពួកគេ ដើម្បីជៀសវាងម្ហូបឆៅ ដែលអាចប៉ះពាល់ដល់អ្នកទទួលទាន។
ទស្សនាសប្ដាហ៍ទី១៥ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៤៖