×

MasterChef Cambodia៖ សម្ពាធក្នុងការធ្វើការជាក្រុម តែងតែកើតមាន ប៉ុន្តែការចម្អិនម្ហូបខ្មែរគឺល្អដូចគ្នា

ការប្រកួតជាក្រុមក្នុងសប្ដាហ៍ទី១៥ មិនត្រឹមតែសាកល្បងជំនាញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានសាកល្បងនូវចំណេះដឹងពីអាហារ៣ប្រភេទ ដោយបេក្ខជនត្រូវបានតម្រូវឱ្យចម្អិនម្ហូបខ្មែរ ម្ហូបអាស៊ី និងម្ហូបរបស់លោកខាងលិច ក្នុងរយៈពេល ៦០នាទី។

ក្រុមពណ៌ខៀវរបស់ លាងហាក់ បានធ្វើឱ្យគណៈកម្មការ ធ្វើឱ្យគណៈកម្មការពេញចិត្តជាមួយនឹងមុខម្ហូប “ឆាខ្ទិះជូរអែម” ជាម្ហូបបង្ហាញពីភាពកក់ក្តៅ និងការនឹករលឹកដល់ផ្ទះ។ ការប្រើប្រាស់គ្រឿងផ្សំក្នុងស្រុក និងការយកចិត្តទុកដាក់លើសាច់ បានទទួលការកោតសរសើរយ៉ាងខ្លាំង។

ក្នុងពេលជាមួយគ្នានោះ ក្រុមពណ៌ក្រហមរបស់បេក្ខជន រតនៈ បានបង្ហាញជូនមុខម្ហូប “ភ្លាម្រះត្រីប្រា” ដែលជាជម្រើសដ៏ក្លាហាន។ ម្ហូបនេះបានធ្វើឱ្យគណៈកម្មការភ្ញាក់ផ្អើលជាមួយនឹងរសជាតិ និងទឹកត្រីដែលផ្សំរសជាតិយ៉ាងល្អឥតខ្ចោះ។

នៅទីបញ្ចប់ ក្រុមទាំងពីរបានបង្ហាញឱ្យឃើញថា រសជាតិរបស់ម្ហូបខ្មែរ នៅតែជាបេះដូងនៃការប្រកួតប្រជែង ដែលជាម្ហូបមានរសជាតិ អារម្មណ៍ និងមោទកភាពរបស់ជនជាតិខ្មែរ។

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង