
កាលពីសប្ដាហ៍ទី១៥ វិញ្ញាសារបស់កម្មវិធីប្រកួតធ្វើម្ហូបដ៏ល្បីលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៤ បានដាក់សម្ពាធទៅលើ អេលីសា រស្មី ណាវី និង លក្ស្មី នៅក្នុងការប្រកួតមួយដែលតម្រូវឱ្យចម្អិន«Pistachio-Crusted Seabass» ។ ដោយមានពេលត្រឹមតែ ៦០នាទី រាល់វិនាទីពិតជាមានតម្លៃណាស់។
សម្រាប់ រតនៈ ដែលជាអ្នកជ្រើសរើសបេក្ខជនចំនួន ៣នាក់ បន្ទាប់ពីក្រុមរបស់គាត់ចាញ់ វាគឺជាការសម្រេចចិត្តក្នុងនាមជាប្រធានក្រុមដែលពោរពេញទៅដោយសម្ពាធផ្លូវចិត្ត។ ចំណែក លក្ស្មី ត្រូវប្រកួតដូចគ្នា ដោយសារការជ្រើសរើសរបស់ លាងហាក់។
ការប្រកួតនេះបានក្លាយជាការវាស់ស្ទង់រវាងជំនាញបច្ចេកទេស និងការផ្ចង់អារម្មណ៍ ដែលភាពនឹងនរក្នុងការចម្អិន គឺមានសារៈសំខាន់។ នៅទីបញ្ចប់ គណៈកម្មការបានកោតសរសើរ ណាវី និង លក្ស្មី ចំពោះរសជាតិដ៏ល្អឥតខ្ចោះលើចានរបស់ពួកគេ ដែលធ្វើឱ្យអ្នកទាំងពីរបានទទួលសុវត្ថិភាព។
ទស្សនាសប្ដាហ៍ទី១៥ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៤៖