
ក្នុងការប្រកួតជម្រុះក្នុងវិញ្ញាសាទី១៥ បេក្ខនារី សេង ច័ន្ទណាវី និង សែម ចាន់លក្ស្មី បានយកឈ្នះសម្ពាធដោយទទួលបានចានល្អបំផុត។ មុខម្ហូប «Pistachio-Crusted Seabass» របស់បេក្ខនារីទាំងពីរ មានភាពលេចធ្លោទាំងរសជាតិ និងការតុបតែង ដែលទទួលបានការកោតសរសើរយ៉ាងខ្លាំងពីគណៈកម្មការចំពោះតុល្យភាពរសជាតិ សាច់ត្រី និងការគ្រប់គ្រងពេលវេលា។

សម្រាប់ ណាវី នេះមិនមែនគ្រាន់តែជាការបង្ហាញសមត្ថភាពដ៏ល្អប៉ុណ្ណោះទេ ប៉ុន្តែវាជាការវិលត្រឡប់មកវិញដ៏អស្ចារ្យ។ បន្ទាប់ពីបានរួចផុតពីការធ្លាក់ជាច្រើនដងនៅវគ្គមុនៗ រួមទាំងការប្រកួតជាក្រុមដ៏តានតឹង។ ចំណែកឯ លក្ស្មី វិញ បានពង្រឹងកេរ្តិ៍ឈ្មោះរបស់ខ្លួនក្នុងនាមជាអ្នកចម្អិនម្នាក់ដែលមានសមត្ថភាពល្អជាប់លាប់ និងមានបច្ចេកទេសខ្ពស់ក្នុងការប្រកួត។

ការបង្ហាញសមត្ថភាពរបស់អ្នកទាំងពីរ បានបញ្ជាក់ពីស្មារតីនៃការមិនចុះចាញ់។ ក្នុងផ្ទះបាយ MasterChef Cambodia គ្រប់កំហុសឆ្គង នឹងក្លាយជាឱកាសសម្រាប់ការរីកចម្រើន ហើយគ្រប់មុខម្ហូបគឺជារឿងរ៉ាវនៃការតស៊ូ។
ទស្សនាសប្ដាហ៍ទី១៥ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៤៖