×

បេក្ខជន MasterChef Cambodia រដូវកាលទី៤ ធ្វើដំណើរទៅកាន់ផ្សារទំនើប ជីប ម៉ុង ជាលើកដំបូងដើម្បីទិញគ្រឿងផ្សំប្រកួតវិញ្ញាសាបន្ទាប់

នៅ​ក្នុង​សប្ដាហ៍ទី ១៦ នៃ​កម្មវិធី MasterChef Cambodia រដូវ​កាល​ទី ៤ បេក្ខជន​នឹង​ចេញ​ពីផ្ទះបាយ ​ដើម្បី​ប្រឈម​នឹង​ឧបសគ្គ​ដ៏​គួរ​ឱ្យ​រំភើប​មួយ នោះ​គឺ​ការ​ដើរ​ទិញ​គ្រឿង​ផ្សំ​ដោយ​ខ្លួន​ឯង​ផ្ទាល់​នៅ​ផ្សារ​ទំនើប ជីប ម៉ុង។ នេះ​គឺ​ជាវិញ្ញាសា​​ដ៏​ស្វិតស្វាញ​បំផុត​មួយ ដែល​មិន​ត្រឹម​តែ​សាកល្បង​ជំនាញ​ធ្វើ​ម្ហូប​របស់​ពួក​គេ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​សាកល្បង​សមត្ថភាព​ក្នុង​ការ​រៀបចំ​ផែនការ គ្រប់គ្រង​ថវិកា និង​ជ្រើសរើស​គ្រឿង​ផ្សំ​ដែល​មាន​គុណភាព​ក្រោម​សម្ពាធ​នៃ​ពេលវេលា​ផង​ដែរ។

រាល់​ការ​សម្រេច​ចិត្ត​នៅ​ក្នុង​ផ្សារ​ទំនើប ជីប ម៉ុង ​អាច​កំណត់​ពី​ភាព​ជោគជ័យ ឬ​បរាជ័យ​នៅ​ពេល​ត្រឡប់​ទៅ​ផ្ទះបាយ​វិញ។ ខណៈ​ដែល​ការ​ប្រកួត​ប្រជែង​កាន់​តែ​តានតឹង​ជា​មួយ​បេក្ខជន​ដែល​នៅ​សល់​តែ ១៣ នាក់ វិញ្ញាសានេះ​នឹង​បង្ហាញ​ឱ្យឃើញ​ថា តើ​នរណា​ជា​អ្នក​ចម្អិនដែល​អាច​គិត​ដូច​ជា​មេ​ចុងភៅ​ពិត​ប្រាកដ ដោយ​ចាប់​ផ្ដើម​ពី​ជំហាន​ដំបូង​នៃ​ដំណើរ​ធ្វើ​ម្ហូប គឺ​ការ​ជ្រើសរើស​គ្រឿង​ផ្សំ​ដែល​ត្រឹមត្រូវ។

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង