×

រស្មី អវត្តមាន ប៉ុន្តែការប្រកួតប្រជែងនៅតែបន្ត នៅក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៤ សប្ដាហ៍ទី១៦

ក្នុងការប្រកួតប្រអប់អាថ៌កំបាំង សប្ដាហ៍ទី១៦ ក្នុងកម្មវិធីប្រកួតធ្វើម្ហូបដ៏ល្បីលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៤ បេក្ខនារិ ជូ រស្មី  បានអវត្តមានពីការប្រកួត ដោយសារបញ្ហាសុខភាព។  ខណៈដែលបេក្ខជនផ្សេងទៀត បានប្រកួតគ្នាជាធម្មតា។

ដោយសារតែវិញ្ញាសានេះ មិនមែនជាការប្រកួតជម្រុះចេញពីកម្មវិធី បេក្ខជនដែលមានបញ្ហាសុខភាពត្រូវបានអនុញ្ញាតឱ្យសម្រាកមួយវគ្គ ប៉ុន្តែត្រូវចូលរួមប្រកួតក្នុងវិញ្ញាសាម្ហូបច្នៃប្រឌិតជាបន្តទៀត ដែលជាការប្រកួតជម្រុះ។

យ៉ាងណាក៏ដោយ គណៈកម្មការបានបញ្ជាក់ថា រស្មីនឹងត្រលប់មកវិញនៅវិញ្ញាសាម្ហូបច្នៃប្រឌិត ដែលរស្មីស្ទើរតែត្រូវជម្រុះចេញពីកម្មវិធីទៅហើយ។

បន្ទាប់ពីបានរួចផុតពីការជម្រុះចេញកាលពីសប្ដាហ៍ទី១៤ នេះគឺជាលើកទី២ ដែលរស្មី ស្ទើរតែត្រូវជម្រុះចេញ ដែលជាបេក្ខភាព២រូបដែលធ្វើម្ហូនអន់ជាងគេ។

ទស្សនាកម្មវិធី MasterChef Cambodia រដូវកាលទី៤​ សប្ដាហ៍ទី១៦ នៅខាងក្រោម៖

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង