×

បេក្ខនារីឆ្នើម៣រូប លេចធ្លោក្នុងវគ្គប្រអប់អាថ៌កំបាំងថ្មីប្លែក ក្នុងផ្ទះបាយ MasterChef Cambodia  

កម្មវិធី MasterChef Cambodia រដូវកាលទី៤ ក្នុងសប្ដាហ៍ទី១៦ បានក្លាយជាវគ្គមួយដ៏មានអត្ថន័យ នៅពេលដែលបេក្ខជនបានបើកប្រអប់អាថ៌កំបាំងរបស់ពួកគេ ហើយបានឃើញកញ្ចក់មួយ ដែលជាការប្រកួតប្រជែងតម្រូវឱ្យពួកគេចម្អិនម្ហូបមួយមុខ ដែលតំណាងឱ្យអត្តសញ្ញាណពិតរបស់ពួកគេ។ នេះមិនត្រឹមតែជាការសាកល្បងជំនាញធ្វើម្ហូបប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការសាកល្បងនៃការបង្ហាញពីអត្តសញ្ញាណផ្ទាល់ខ្លួនផងដែរ។

«ស្ដេកត្រីសាលម៉ុន» របស់បេក្ខនារី លាងហាក់ មានភាពលេចធ្លោតាមរយៈភាពល្អិតល្អន់ និងរសជាតិដ៏ឥតខ្ចោះ ដែលឆ្លុះបញ្ចាំងពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់នាង។ ម្ហូបឈ្មោះ «ត្រីអំពិលទុំរបស់លោកប៉ា» របស់បេក្ខនារី កញ្ញា ដែលពោរពេញដោយមនោសញ្ចេតនា តាមរយៈរសជាតិដែលចងភ្ជាប់នូវអនុស្សាវរីយ៍គ្រួសារ។ ខណៈ «នំពពា» របស់បេក្ខនារី លក្ស្មី បានបង្ហាញពីតុល្យភាព ភាពប្រណីត និងមនោសញ្ចេតនា។

សម្រាប់អ្នកទាំងបី វាមិនមែនគ្រាន់តែជាការធ្វើម្ហូបនោះទេ វាគឺជាការរៀបរាប់រឿងរ៉ាវរបស់ពួកគេតាមរយៈអាហារ ដែលជាការបង្ហាញឱ្យឃើញថា ម្ហូបដ៏អស្ចារ្យគឺកើតចេញពីបេះដូង និងអត្តសញ្ញាណ។

ទស្សនាកម្មវិធី MasterChef Cambodia រដូវកាលទី៤​ សប្ដាហ៍ទី១៦ នៅខាងក្រោម៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង