
បន្ទាប់ពីបានប្រឈមមុខនឹងឧបសគ្គអស់ជាច្រើនសប្តាហ៍ ដំណើររបស់បេក្ខជន ប្រុសប៉ូ នៅក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៤ បានឈានមកដល់ទីបញ្ចប់នៅក្នុងសប្ដាហ៍ទី ១៨។
ប្រុសប៉ូ បានបង្ហាញពីភាពច្នៃប្រឌិត និងការអភិវឌ្ឍសមត្ថភាពជាលំដាប់ ដែលជាមនុស្សដែលមានភាពវិជ្ជមានជានិច្ច ទោះបីស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ។

ប៉ុន្តែវិញ្ញាសាម្ហូបច្នៃប្រឌិត ជាមួយនឹងសាច់គោដែលពិបាកចម្អិន បានក្លាយជាឧបសគ្គដ៏ធំបំផុតរបស់ប្រុសប៉ូ។ សម្រាប់បេក្ខជនម្នាក់ដែលធ្លាប់បង្ហាញពីភាពក្លាហាន និងស្មារតីសាមគ្គី ជាពិសេសការរួមចំណែកយ៉ាងសកម្មនៅក្នុងការប្រកួតជាក្រុម ពេលវេលានេះគឺជាការចាកចេញដ៏សោកសៅមួយ។
ប្រុសប៉ូ បានចាកចេញពីការប្រកួតក្នុងនាមជាបេក្ខជនទី ១៥ ដែលត្រូវបានជម្រុះ ហើយនឹងត្រូវបានគេចងចាំជាបេក្ខជនដែលមានតាំងចិត្តខ្ពស់ នៅក្នុងផ្ទះបាយ MasterChef ។
ទស្សនាសប្ដាហ៍ទី១៨ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៤ នៅខាងក្រោម៖