×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ដេវិត និង គឹមយៀក ប្រើប្រាស់ប្រាជ្ញាឈ្នះវិញ្ញាសា «កូនសោសុវត្ថិភាព» ក្នុងកម្មវិធី កម្លាំងគោជល់

ក្នុងការប្រកួតសប្ដាហ៍ទី៧ នៃកម្មវិធី «កម្លាំងគោជល់ (Red Bull Power)» វិញ្ញាសា «កូនសោសុវត្ថិភាព» បានក្លាយជាការប្រកួតដ៏តានតឹង ដោយក្រុមចំនួន៧ ត្រូវប្រជែងនឹងពេលវេលា ភាពត្រជាក់ខ្លាំង និងឧបសគ្គជាច្រើន។ ទោះបីជាមានឧបសគ្គខ្លាំងប៉ុណ្ណា ក៏ បេក្ខជន ម៉ែន ដេវិត និង អឿប គឹមយៀក បានធ្វើឱ្យទស្សនិកជនភ្ញាក់ផ្អើល ដោយការបញ្ចប់បានលឿនជាងគេបំផុត។

ជាមួយថិរវេលាត្រឹមតែ ២ នាទី ៣២ វិនាទី អ្នកទាំងពីរអាចរកបានកូនសោ ៣ ដោយឆ្លងកាត់ឧបសគ្គ និងបើកប្រអប់យកជ័យជម្នះបានដោយជោគជ័យ។ ជោគជ័យរបស់ពួកគេ មិនមែនស្ថិតលើកម្លាំងរាងកាយតែប៉ុណ្ណោះទេ ប៉ុន្តែស្ថិតលើ យុទ្ធសាស្ត្រល្អ និងការសហការគ្នាយ៉ាងរលូន។ មូលហេតុដ៏សំខាន់នៃការឈ្នះរបស់ពួកគេគឺ៖ ការប្រាស្រ័យទាក់ទងច្បាស់លាស់ គោលដៅតែមួយ និង ជំនឿលើគ្នាទៅវិញទៅមក។

ជ័យជម្នះនេះបានផ្តល់មេរៀនដ៏មានតម្លៃថា ជោគជ័យមិនមែនសម្រាប់អ្នកខ្លាំងបំផុតទេ ប៉ុន្តែសម្រាប់អ្នកដែលធ្វើការជាក្រុមបានល្អបំផុត។ ជោគជ័យក្នុងវគ្គនេះ មិនត្រឹមតែធ្វើឱ្យ ដេវិត និង គឹមយៀក មានសុវត្ថិភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញឱ្យឃើញថា ពួកគេគឺជាបេក្ខជន ដែលមានសាមគ្គីភាពយ៉ាងពិតប្រាកដ។

ទស្សនាកម្មវិធី កម្លាំងគោជល់ សប្ដាហ៍ទី៧ នៅខាងក្រោម៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង