×

MasterChef Cambodia សប្ដាហ៍ទី២០ បង្ហើបពីការត្រលប់មកវិញរបស់ អាលីសា

ពេលវេលាចុងក្រោយនៃសប្ដាហ៍ទី ២០ កម្មវិធីប្រកួតធ្វើម្ហូបដ៏ល្បីលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia បានបញ្ចប់ទៅដោយភាពភ្ញាក់ផ្អើល។ នៅពេលដែលរកឃើញបេក្ខជនកំពូលទាំង ៨ នាក់ចុងក្រោយ ទ្វារនៃផ្ទះបាយ MasterChef Cambodia បានបើកម្តងទៀត ដោយបង្ហាញពីការត្រលប់មកវិញរបស់បេក្ខនារី មុត អាលីសា ដែលត្រូវបានជម្រុះកាលពីសប្ដាហ៍ទី១៥កន្លងទៅ។

ការវិលត្រឡប់នេះ បានធ្វើឱ្យគ្រប់គ្នាស្រឡាំងកាំង។ ការបង្ហាញខ្លួនជាថ្មីរបស់ អាលីសា គឺជាការចាប់ផ្តើមនៃដំណាក់កាលថ្មីមួយដែលមិនអាចទាយទុកជាមុនបាន នៅក្នុងវិញ្ញាសាបន្ទាប់។

ការប្រកួតប្រជែងកាន់តែប្លែក ហើយប្រិយមិត្តនឹងបានដឹងថាតើវត្តមានរបស់ អាលីសា លើកនេះនឹងមានអ្វីថ្មីនៅក្នុងសប្ដាហ៍បន្ទាប់? សប្ដាហ៍ទី២១ នឹងកាន់តែមានភាពតានតឹង ដោយសារអ្វីៗក៏អាចកើតមានឡើងបានដែរ នៅក្នុងផ្ទះបាយមួយនេះ។

ទស្សនាសប្ដាហ៍ទី២០ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៤ នៅខាងក្រោម៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង